ONE Championship
កីឡាជាតិ
ជាតិ
ONE ប្តូរ​កម្មវិធី​ប្រកួត​ពី​ចិន​ទៅ​ឥណ្ឌូណេស៊ី ដោយសារ​បារម្ភ​មេរោគ​ឆ្លង COVID-19
19, Feb 2020 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​ធំ​បំផុត​ក្នុង​ទ្វីបអាស៊ី​ដែលមាន​ឈ្មោះថា ONE Championship™ (ONE) បាន​ប្តូ​រម្ម​វិធី​ប្រកួត​មួយ​របស់ខ្លួន​ក្នុងឆ្នាំនេះ​ក្នុងប្រទេស​ចិន ទៅកាន់​ឥណ្ឌូណេស៊ី​វិញ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ព្រឹត្តិការណ៍​ផ្សេងទៀត នឹងត្រូវ​ប្រកាស​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​បើសិន​មានការ​ចាំបាច់​។


 
​ជាមួយគ្នា​នោះ ONE ក៏បាន​បង្ហាញ​កម្មវិធី​ថ្មី​របស់ខ្លួន​ហៅថា ONE Infinity Series ដែល​នាំមក​ជូន​ដោយ Global Apex Brand ដើម្បី​បង្កើន​ភាព​រីករាយ​កាន់តែខ្លាំង​ដល់​អ្នក​ស្រលាញ់​ក្បាច់គុន​ក្នុង​ព្រឹត្តិការណ៍​នោះ​មានការ​ប្រកួត​ខ្សែក្រវាត់​ពិភពលោក​ចំនួន​៣​គូ​, គូប្រកួត​កំពូលៗ (Super Fights), គូប្រកួត​លំដាប់ A និង កម្មវិធី​ច្រើន​ទៀត​។ 
 
​ព្រឹត្តិការណ៍ ONE Championship ដែល​គ្រោង​រៀបចំ​នៅ​ក្រុង Chongqing ប្រទេស​ចិន​នា​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ ត្រូវ​ប្ដូរ​ទៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​វិញ​ដោយសារ ការផ្ទុះ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន​។ 
 
​លោក Chatri Sityodtong ប្រធាន និង នាយក​ប្រតិបត្តិ របស់ ONE Championship បាន​ថ្លែងថា​៖«​ខ្ញុំ​មាន​ភាព​រីករាយ​ដើម្បី​បង្ហាញ​កម្មវិធី​ថ្មី​ឈ្មោះ ONE Infinity Series​។  វា​ជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​របស់ apex brand​។  ONE Infinity Series សម្បូរ​ដោយ​កីឡាករ​ល្បីៗ​ក្នុង​លោក​។ វា​ជា​ព្រឹត្តិការណ៍​អស្ចារ្យ​បំផុត​ប្រចាំ​ឆ្នាំនេះ​។ កីឡាករ​ខ្លាំងៗ​គ្រប់រូប​ត្រូវតែ​បង្ហាញខ្លួន​ឲ្យ​ល្អ​បំផុត​នៅ ONE Championship ដើម្បី​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​ដ៏​មាន​ទេពកោសល្យ​, តារា​ប្រកបដោយ​ថាមពល​, មាន​ជំនាញ​ក្បាច់គុន​ពិតប្រាកដ​, ការកម្សាន្ត​ដ៏​មានតម្លៃ​, និង ក្លាយជា​អ្នក​សំខាន់បំផុត​ក្នុង​លោក​»​។ 


 
​នេះ​ជា​ព្រឹត្តិការណ៍​ល្អ​បំផុត​របស់ ONE Infinity 1 ដែល​នឹង​បង្ហាញខ្លួន​របស់​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Adriano “Mikinho” Moraes  និង ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious “Mighty Mouse” Johnson មកពី​អាមេរិក​។ ពួកគេ​ទាំងពីរ​ប្រកួត​ក្នុង​គូ​ឯកនៃ​ព្រឹត្តិការណ៍​នោះ​។ ព័ត៌មាន​បន្ថែម​អំពី ONE Infinity 1 និង​គូប្រកួត​ផ្សេង​ច្រើន​ទៀត​នឹង​ប្រកាស​នាពេល​ដ៏​ខ្លី​ខាងមុខ​។ កម្មវិធី​ប្រកួត ONE Infinity Series នឹងត្រូវ​ចេញ​ជា​បន្តបន្ទាប់​លើក​ក្រោយ​។ 
​កម្មវិធី ONE Championship 2020 បន្ទាប់ពី​ផ្លាស់ប្ដូរ​៖
 
​សិង្ហ​បុរី​
​សុក្រ ២៨ កុម្ភៈ 
​ហូជីមិញ វៀតណាម​
​សុក្រ ២០ មីនា​
​ហ្សា​កាតា ឥណ្ឌូណេស៊ី​
​សុក្រ ១០ មេសា​
​កូ​ឡា​ឡាំ​ពួរ ម៉ាឡេស៊ី​
​សុក្រ ១៧ មេសា​
​ម៉ានីល ហ្វីលីពីន​
​សុក្រ ២៩ ឧសភា​
​ហ្សា​កាតា ឥណ្ឌូណេស៊ី​
​សុក្រ ៥ មិថុនា​
​សៀង​ហៃ ចិន 
​សៅរ៍ ២០ មិថុនា​
​សិង្ហ​បុរី 
​សុក្រ ៣ កក្កដា 
​បាងកក ថៃ 
​សុក្រ ១០ កក្កដា 
​ម៉ានីល ហ្វីលីពីន​
​សុក្រ ១៤ សីហា​
​សិង្ហ​បុរី​
​សុក្រ ៤ កញ្ញា​
​ហ្សា​កាតា ឥណ្ឌូណេស៊ី​
​សុក្រ ១១ កញ្ញា 
​កូ​ឡា​ឡាំ​ពួរ ម៉ាឡេស៊ី 
​សុក្រ ១៨ កញ្ញា 
​ហូជីមិញ វៀតណាម​
​សុក្រ ២ តុលា​
​បាងកក ថៃ 
​សុក្រ ៩ តុលា​
​តូ​ក្យូ ជប៉ុន​
​អាទិត្យ ២៥ តុលា 
​ប៉េកាំង ចិន 
​សៅរ៍ ៣១ តុលា 
​សិង្ហ​បុរី 
​សុក្រ ២០ វិច្ឆិកា 
​ហ្សា​កាតា ឥណ្ឌូណេស៊ី​
​សុក្រ ៤ ធ្នូ 
​ម៉ានីល ហ្វីលីពីន​
​សុក្រ ១១ ធ្នូ 
​កូ​ឡា​ឡាំ​ពួរ ម៉ាឡេស៊ី​
​សុក្រ ១៨ ធ្នូ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com