ពាក្យ​ខ្លះ​ដែលមាន​ព្យញ្ជនៈ «​ល​» ក៏​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​រ​» បានដែរ
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ​ខ្លះ​ដែលមាន​ព្យញ្ជនៈ «​ល​» ក៏​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​រ​» បានដែរ
28, Jun 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច ជួន ណាត បាន​បង្ហាញថា ពាក្យ​ដែល​ផ្តើម​ដោយ​ព្យញ្ជនៈ «​ល​» ខ្លះ​អាច​សរសេរ​ជា​ព្យញ្ជនៈ​«​រ​» ក៏បាន​ផងដែរ​។ បើទោះបី​សរសេ​បែបណា​ក្តី ក៏​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ដែរ​។



​ពាក្យ​ដែល​អាច​ប្រើ​ជា​ព្យញ្ជនៈ​«​ល​» ក៏បាន ឬ​«​រ​» ក៏បាន​នោះ​មានដូចជា លំហើយ​,​ល​ម្លើ​យ ឬ រំហើយ​,​រ​ម្លើ​យ​, លំហ​,​លម្ហ ឬ​រំហ​,​រ​ម្ល​, លំហាច​,​ល​ម្លា​ច ឬ​រំហាច​,​ល​ម្លា​ច​,​លំហែ​,​ល​ម្លែ ឬ​រំហែ​,​រ​ម្លែ​, លំហោក ឬ​រំហោក​, លំហុក ឬ​រំហុក ជាដើម​។​
 
​មហាជន​នៅតែ​សាង​កំហុស​ក្នុងការ​ប្រើប្រាស់​ពាក្យ​ពេ​ច​ន៌​មួយចំនួនទៀត ក្នុងនោះ​មាន​ពាក្យ ក្រលៅ​, ច្រ​លំ​,​ច្រលឹង​,​ច្រលុង​,​ច្រលោ​,​ច្រលោត​,​ច្រលាស់​,​ត្រលាច​,​ត្រលក​,​ត្រលាយ​,​ស្រលាញ់​,​សំលេង​,​សំលី​,​សំលេះ​,​សំលែះ​,​ស្រលក់​,​ស្រ​លប់​,​ស្រ​លំ​,​ស្រលាំងកាំង​,​ស្រលិត​,​ស្រលើ​,​ស្រលាង​,​ស្រលៃ​។ ពាក្យ​ទាំងអស់នេះ ដាច់ខាត​មិនអាច​សរសេរ​អ៊ីចឹង​បាន​ឡើង គឺ​ត្រូវ​សរសេរ​ជា ក្រឡៅ​,​ច្រឡំ​,​ច្រឡុង​,​ច្រឡោ​,​ច្រឡោត​,​ត្រឡាច​,​ត្រឡាយ​,​ស្រឡាញ់​,​សំឡេង​,​សំឡី​,​សំឡេះ​,​សំឡែះ​,​ស្រឡក់​,​ស្រឡប់​,​ស្រឡំ​,​ស្រឡាំងកាំង​,​ស្រឡិត​,​ស្រឡើ​,​ស្រឡាង​,​ស្រឡៃ វិញ​ទើប​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​។ 
 
​តាម​ក្បួន​ប្រើប្រាស់​ភាសា​ខ្មែរ ពាក្យពេចន៍​មួយចំនួន​ដែលមាន​តួអក្សរ​«​ល​» មិន​ប្តូរ​ទៅ «​ឡ​»​នោះទេ តែ​ត្រូវ​ប្តូរ​ជា​ព្យាង្គ​តម្រួត​វិញ រួមមាន សំលឹង ទៅជា​សម្លឹង​, សំលក់ ទៅជា​សម្លក់​, សំល ទៅជា​សម្ល​, សំលី ទៅជា​សម្លី​, សំឡាញ់ ទៅជា​សម្លាញ់​, ចំលើយ ទៅជា​ចម្លើយ​, ចំលែក ទៅជា​ចម្លើយ​, ចំលាក់ ទៅជា​ចម្លាក់​, ចំលង ទៅជា​ចម្លង​, សំលុត ទៅជា​សម្លុត​, សំលូត ទៅជា​សម្លូត​, សំលុយ ទៅជា​សម្លុយ​, សំលេច ទៅជា​សម្លេច​។​ល​។   
 
​នៅក្នុង​វចនានុក្រម​ខ្មែរ​បានលើកឡើង​នូវ​ពាក្យ​មួយចំនួនទៀត ដែល​បាន​ផ្លាស់ប្តូរ នោះ​មាន​ពាក្យ​ដែលមាន​តួអក្សរ​«​ថ​» ទៅជា​អក្សរ​«​ឋ​»​វិញ ដែលមាន​ពាក្យ ថា​នៈ ទៅជា​ឋានៈ​, ថា​នន្តរ ទៅជា ឋានន្តរ​, ថា​ន ទៅជា​ឋាន​, ថា​នា​នុ​ក្រម ទៅជា​ឋានានុក្រម​,​ថា​នប​ទ្ម ទៅជា​ឋានបទ្ម​, ថានប្បភេទ ទៅជា​ឋានប្បភេទ​, ថា​នា​រូប ទៅជា ឋា​នា​នរូ​ប ជាដើម​។ 
 
​សម្រាប់​ពាក្យ​មួយចំនួន​ផ្សេងទៀត ដែល​ឧស្សាហ៍​ឃើញ​មាន​មហាជន​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​សំណេរ​ផ្សេងៗ​នោះ មាន​ជា​ពាក្យ ចំនី​,​ចំលើយ​,​ចំនុច​,​ចំនូល​,​ចំនុះ​,​ចំនិត ត្រូវ​សរសេរ​ជា ចំណី​,​ចម្លើយ​,​ចំណុច​,​ចំណុះ​,​ចំណិត វិញ​ទើប​ត្រឹមត្រូវ​៕ 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com