អត្ថបទពាណិជ្ជកម្ម
S1Pro បញ្ចុះតម្លៃ ៣០ ដុល្លារ រយៈពេល​១ សប្តាហ៍​ពេញ​!
21, Feb 2020 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ទូរ​សព្ទ vivo មាន​ក្ដី​សោមនស្ស​ជម្រាបជូន​ទៅកាន់​អ្នកគាំទ្រ ស្រលាញ់ និង​ចូលចិត្ត​ទូរស័ព្ទ​ស្មាន​ហ្វូ​ន vivo ទាំងអស់គ្នា​ថា ចាប់ពី​ថ្ងៃទី 22 ដល់​ថ្ងៃទី 29 ខែកុម្ភៈ​ឆ្នាំ 2020 មុខ​នេះ ក្រុមហ៊ុន​យើងខ្ញុំ​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ពិសេស ដែលមាន​ឈ្មោះថា “​ប្រ​ម៉ូ​សិន​សប្តាហ៍ vivo” ។
 
​ចំពោះ​លោកអ្នក​ដែលមាន​បំណង​ចង់​ទិញ​ស្មា​ត​ហ្វូ​ន  S1Pro រយៈពេល​មួយ​សប្តាហ៍​ខាងលើនេះ គឺជា​ឱកាសល្អ​បំផុត ព្រោះ​ខាង​ក្រុមហ៊ុន​យើង​បាន​សហការ​ជាមួយ​ម្ចាស់​ហាង​នានា ដាក់ជូន​នូវ​គូ​ប៉ុង​បញ្ចុះតម្លៃ ៣០ ដុល្លារ ក្នុង​ទូរ​សព្ទ​មួយគ្រឿង ចំពោះ​ការ​ជាវ​ទូរ​សព្ទ​ម៉ូ​ឌែ​ល  S1Pro នៅ​រាល់​បណ្ដា​ហាង​នានា​ទូទាំងប្រទេស ដែលមាន​លក់​ម៉ូ​ឌែ​ល​នេះ​។ 
 
​គូ​ប៉ុង​ខាងលើ មិន​ត្រឹម​តែមាន​នៅតែ​បណ្ដា​ហាង​នានា​នោះឡើយ តែ​ខាង​ក្រុមហ៊ុន vivo ផ្ទាល់ ក៏មាន​យុទ្ធនាការ​ចែកចាយ​នូវ​គូ​ប៉ុង​បញ្ចុះតម្លៃ​នេះ នៅតាម​បណ្ដា​ផ្លូវ​សាធារណៈ​ធំៗ​ផងដែរ ដើម្បី​ផ្ដល់ជូន​ភាពងាយស្រួល​ដ​ល់បង​ប្អូន​ដែល​ចង់បាន​គូ​ប៉ុង​នេះ ចែកជូន​បន្តទៅ​បងប្អូន​សាច់ញាតិ ដើម្បី​មានឱកាស​ទិញ​ទូរ​សព្ទ​ម៉ូ​ដែល  S1Pro ។ 
 
​លោកអ្នក​អាច​សុំ​គូ​ប៉ុង​បាន​ច្រើន​សន្លឹក​ពី​អ្នក​ចែកចាយ​គូ​ប៉ុង​របស់​យើងខ្ញុំ​។​
 
​បន្ថែម​ពីលើ​គូ​ប៉ុង​បញ្ចុះតម្លៃ ៣0 ដុល្លារ​នេះ រាល់​ការ​ជាវ​ទូរ​សព្ទ​ម៉ូ​ឌែ​ល  S1Pro លោក​អ្នកនឹង​ទទួលបាន​កាដូ ២ ធំៗ និង​ពិសេស​ជាងគេ ទទួលបាន​ប័ណ្ណធានា​អេក្រង់​រយៈពេល ១​ឆ្នាំ​ពេញ​។​
 
​សម្រាប់​សំនួរ​បន្ថែម សូមមេត្តា​ចូលមក​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ដើម្បី​ធ្វើការ​សាកសួរ​បុគ្គលិក​យើង​ផ្ទាល់ និង​ស្វែងយល់​ឲ្យ​កាន់តែ​លម្អិត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com