អត្ថបទពាណិជ្ជកម្ម
តើ​ម៉ាស៊ីនត្រជាក់​ដ៏​វៃឆ្លាត និង​ទំនើប​នេះ​មាន​ចំណុច​ពិសេស​អស្ចារ្យ​អ្វីខ្លះ​?
21, Feb 2020 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​លោកអ្នក​ចង់ដឹង​ពី​ចំណុច​ពិសេស​ទាំងនោះ សូម​អាន​តាម​ការរៀបរាប់​ដូ​ច​ខាងក្រោម​៖
 
* AI Comforting Cooling

​គឺជា​ប្រព័ន្ធ​វិភាគ​ថ្មី​ដែល​ផ្តល់​ភាព​ត្រជាក់​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​ដែល​ធ្លាប់ប្រើ​! មានន័យថា​បច្ចេកវិទ្យា​មួយ​នេះ​គឺ​ប្រៀបបាន​នឹង​ខួរក្បាល​អេ​ឡិច​ត្រូ​និ​ចមួយ​ដែល​ធ្វើការ​ចំណាំទុក​នូវ​កម្រិត​សីតុណ្ហភាព​ដែល​អ្នក​តែងតែ​កំណត់​ប្រើ​រាល់ថ្ងៃ​! ហើយ​អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​វា​មាន​ភាព​វៃឆ្លាត​បំផុត​ត្រង់​ថាបើ​ក្នុង​បន្ទប់ ឬ​ក្នុង​គេហដ្ឋាន​របស់​យើង​មាន​បន្ថែម​មនុស្ស​ច្រើនជាង​មុន​នោះ AI នឹងធ្វើ​ការវិភាគ​ដោយ​បត់បែន​ទៅតាម​សម្មកភាព និង​សម្រប​តាម​ស្ថានភាព​នៃ​បរិយាកាស​ជាក់ស្តែង​ដោយ​ផ្តល់ជូន​ភាព​ត្រជាក់​បាន​ត្រឹមត្រូវ និង​មាន​ផាសុកភាព​បំផុត​! និយាយ​ទៅមុខ​ងារ​នៃ​បច្ចេកវិទ្យា​នេះ​គឺ​ឆ្លាត​លើស​អ្វីដែល​យើង​នឹកស្មាន​មិន​ដល់​!
 
* Motion Detector Sensor
 
​បច្ចេកវិទ្យា​នេះ​វិញ​គឺ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ត្រជាក់​ស្រួលខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​ស្វ័យប្រវត្តិ​យោងទៅតាម​ចលនា​របស់​អ្នក​ដោយ​ធ្វើការ​បញ្ចេញ​ខ្យល់​ត្រជាក់​មក​ប៉ះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅតាម​តម្រូវការ​នៃ​ការចង់បាន​របស់​អ្នក​! ដូច្នេះ​លោកអ្នក​នឹង​ទទួល​បានការ​សន្សំសំចៃ​កាន់តែ​ខ្ពស់​បន្ថែមទៀត​ដោយ​វា​ធ្វើការ​វិភាគ និង​ចាប់យក​វត្តមាន​របស់​មនុស្ស​ហើយ​វា​នឹងធ្វើ​ការបិទ ឬ​បើក​ម៉ាស៊ីន​ដោយ​ប្រវត្តិ​! បែបនេះ​មិនបាច់​បារម្ភ​រឿង​ភ្លេច​បិទ​ម៉ាស៊ីនត្រជាក់​ទៀត​ទេ​! ឡូយ​នោះ​…​ឡូយ​!!
 
* Wind-FreeTM technology
 
​ជា​បច្ចេកវិទ្យា​ដែល​ផ្តល់​ខ្យល់​ត្រជាក់​មិន​ប៉ះ​ផ្ទាល់​នឹង​រាងកាយ ធ្វើ​ឱ្យុ​អ្នក​ស្រួលខ្លួន និង​ល្អ​សម្រាប់​សុខភាព​ដោយ​វា​ធ្វើការ​បញ្ចេញ​ខ្យល់​ត្រជាក់​តាម​រន្ធ​ទាំង 23,000 ដោយ​ស្វ័យប្រវត្តិ​ជាមួយ​ប្រព័ន្ធ AI! អ្វីដែល​ពិសេស​ដែល​អតិថិជន​ចង់បាន​បំផុត​នោះ​គឺ​ជួយ​សន្សំសំចៃ​បាន​រហូតដល់ 77 %! អ៊ីចឹង​មិនបាច់​បារម្ភ​រឿង​វិក​យ​ប័ត្រ​ភ្លើង​ទៀត​ទេ​! ម៉េច​ដែរ​ប៉ុន​នឹង​? អែម​អត់​? 
 
​សូមបញ្ជាក់ថា​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី​នេះ​គឺមាន​លក់​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ​! ដូច្នេះ​អតិថិជន​ទាំងអស់​ដែល​កំពុង​ទន្ទឹងរង់ចាំ និង​ចង់បាន​បំផុត​នោះ​គឺអាច​រក​ជាវ​បាន​តាម​បណ្តា​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទូទាំងប្រទេស​បាន​! សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​ក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ​៖ 1800 203 232 !!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com