ពីនេះ ពីនោះ
«​សម្លឹង​,​សម្លក់ និង​ក្រឡេក​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
22, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេច​ជួន ណាត បាន​ពន្យល់​ពាក្យ​«​សម្លឹង​» មានន័យ​ខុសពី សម្លក់ និង​ក្រឡេក​»​។ «​សម្លឹង​»​មានន័យថា មើល​ស្លឹង​, មើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់​មិន​ងាក​។ ឧទាហរណ៍​៖ ងើយ​សម្លឹងមើល​ផ្កាយ​, សម្លឹងមុខ បើកភ្នែក​ធំ​មើល​ចំ​មុខ​អ្នកដទៃ​។


 
«​សម្លក់​»​មានន័យថា បើកភ្នែក​ធំ​សម្លឹង​ត្រង់​ទៅរក​ដោយ​ធ្វើ​មុខមាំ ឬ​ធ្វើ​មុខស្មើ​( ហាក់ដូចជា​ស្លក់ )​។ ឧទាហរណ៍​៖​សម្លក់​ឲ្យ​សញ្ញា​ថា​ឲ្យ​ឈប់​កុំ​និយាយ ។ សម្លក់​ផ្លៀកៗ សម្លក់​ម្ដងៗ​ធ្វើ​មុខស្មើ ដោយមាន​សេចក្ដីត្រូវការ​ចង់បាន​, ចង់​បរិភោគ ឬ​ដោយ​ស្រឡាញ់​, ដោយ​នឹក​ស្ដាយ​។ 
 
​ចំណែក​ពាក្យ «​ក្រឡេក​»​មានន័យថា មើល​ចំហៀងភ្នែក​ដោយ​រហ័ស គឺ​មើល​ភ្លាម ងាក​មកវិញ​ភ្លាម​។ ចាក់ក្រឡេក គឺ​យកដៃ​ទៅ​ចាក់ ឬ​ចុច​ត្រង់​កន្លែង​ដែល​រសើប​ឲ្យ​ភ្ញាក់​, តែ​កាលណា​ភ្ញាក់ តោង​ងាក​យ៉ាង​រហ័ស​។  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com