ការក្រហាយដើមទ្រូង គឺជាអាការៈមួយនៃជំងឺច្រាលទឹកអាស៊ីតពីក្រពះមកបំពង់ក ឬ Gastroesophageal Reflux Disease (GERD) ដែលកើតឡើងមួយភាគបួន ទៅពាក់កណ្តាលទៅហើយនៃស្ត្រីមានផ្ទៃពោះទាំងអស់។ការក្រហាយដើមទ្រូងច្រើនតែចាប់ផ្តើមនៅត្រីមាសដំបូង ឬទីពីរ ហើយក៏បន្តរហូតដល់ពេញមួយពេលនៃការមានផ្ទៃពោះតែម្តងក៏មាន។ ការក្រហាយដើមទ្រូងក្នុងពេលមានផ្ទៃពោះច្រើនតែមានលក្ខណៈតិចតួច និងមធ្យមប៉ុណ្ណោះ តែករណីខ្លះក៏មានលក្ខណៈធ្ងន់ធ្ងរផងដែរ។
ផលវិបាកនៃជំងឺច្រាលទឹកអាស៊ីតក្រពះមកបំពងក មានដូចជា ហូរឈាមនៅបំពង់លើក្រពះ ពិបាកលេបអាហារ ស្រកទម្ងន់ តែមិនសូវញឹកញាប់ទេ។
ការផ្លាស់ប្តូររបៀបរស់នៅដែលអាចជួយបំបាត់បញ្ហាក្រហាយដើមទ្រូងបានក្នុងពេលមានផ្ទៃពោះមានលក្ខណៈស្រដៀងគ្នានឹងស្ត្រីដែលមិនមានផ្ទៃពោះដែរដូចជា៖
គេងកើយក្បាលឲ្យខ្ពស់
ចូរគេងចំហៀងខាងឆ្វេងនៅពេលយប់
ចូរចៀសវាងអាហារបង្កបញ្ហាដែលអាចធ្វើឲ្យអាការៈនៃការក្រហាយដើមទ្រូងកាន់តែធ្ងន់ធ្ងរ
ចៀសវាងការគេងភ្លាមក្រោយញ៉ាំអាហាររួច
ការប្រើប្រាស់ថ្នាំដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះនៅពេលក្រហាយដើមទ្រូងរួមមាន ថ្នាំបន្សាបអាស៊ីតក្រពះ និង Sucraflfat។ ថ្នាំបន្សាបអាស៊ីតប្រហែលជារំខានដល់ការបឺតស្រូបជាតិដែកពីចំណីអាហារ ហើយជាតិដែកគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដូច្នេះស្ត្រីមានផ្ទៃពោះប្រហែលជាត្រូវការថ្នាំបំប៉នជាតិដែកបន្ថែមទៀត។ ថ្នាំបន្សាបអាស៊ីតផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម អាចបន្ថយល្បឿននៃការសម្រាលបាន។
មានថ្នាំច្រើនប្រភេទណាស់ដែលអាចប្រើដើម្បីបំបាត់អាការៈក្រហាយដើមទ្រូងលើស្ត្រីមិនមានផ្ទៃពោះ ប៉ុន្តែគ្រាន់តែគេមិនដឹងថាតើថ្នាំមួយចំនួននេះមានសុវត្ថិភាពសម្រាប់ការលូតលាស់របស់ទារកឬអត់។
ប្រភេទថ្នាំដែលអាចព្យាបាលការក្រហាយដើមទ្រូងក្នុងពេលមានផ្ទៃពោះមានដូចជា៖
H2 Blocker
Cimetidine,
Ranitidine,
Famotidine
Proton Pump Inhibitors (PPIs)
Lansoprazole
Rabeprazole
Pantoprazole
Esomeprazole
ត្រួតពិនិត្យដោយ www.health.com.kh