កង្វះវីតាមីន C អាចបណ្តាលឲ្យអស់កម្លាំង ស្លេកស្លាំង ងាយរលាកច្រមុះ និងហូរឈាមតាមអញ្ចាញធ្មេញ។ អ្នកក៏អាចកត់សម្គាល់ឃើញការឆ្លងមេរោគញឹកញាប់ ការជាពីរបួសយឺតយ៉ាវ និងការរលាក ហើយឈឺសន្លាក់។ កង្វះវីតាមីន C ក៏អាចទទួលខុសត្រូវចំពោះបញ្ហាសក់ស្ងួត និងចុងបញ្ចប់គឺការស្រកទម្ងន់ ហើយស្បែកស្ងួត។
វីតាមីន C គឺជាវីតាមីនអង់ទីអុកស៊ីដង់មួយក្នុងចំនោមវីតាមីនទាំងនេះ ដែលតែងតែត្រូវបានគេយកចិត្តទុកដាក់។ មិនគួរឲ្យភ្ញាក់ផ្អើលទេដែលថា សារធាតុចិញ្ចឹមមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកលូតលាស់ធម្មតា ក៏ដូចជាការជួសជុលជាលិកានៅក្នុងខ្លួនរបស់អ្នក។
អ្នកត្រូវការវីតាមីន C សម្រាប់បង្កើតកូឡាជែន និងអាស៊ីតអាមីណូនៅក្នុងខ្លួនរបស់អ្នក។ វាជួយកសាងជាលិកានៅលើស្បែក សរសៃពួរ សាច់ដុំ ឆ្អឹងខ្ចី និងសរសៃឈាម។ វីតាមីន C ក៏ជួយរក្សាឆ្អឹង និងធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ និងជំរុញការព្យាបាលមុខរបួស និងការស្រូបយកជាតិដែក។
ចូរក្រឡេកមើលសញ្ញាព្រមានដែលបញ្ជាក់ថា អ្នកកំពុងខ្វះវីតាមីន C ហើយ ៖
១. អស់កម្លាំង
២. ងាយរលាក និងបង្ករោគក្នុងរាងកាយ
៣. ការហូរឈាមច្រមុះ
៤. ហូរឈាមក្រពះ ឬអញ្ចាញធ្មេញ
៥. ខ្វះឈាម
៦. ងាយនឹងទទួលការឆ្លងជំងឺ
៧. ការជាសះស្បើយមុខរបួសយឺត
៨. សក់ស្ងួត និងបែកចុង
៩. ការស្រកទម្ងន់
១០. ស្បែកស្ងួត ហើយរដិបរដុប
១១. ឈឺ និងហើមនៅក្នុងសន្លាក់របស់អ្នក
១២. ខ្សោយ និងឈឺធ្មេញ៕
ត្រួតពិនិត្យដោយ www.health.com.kh