អត្ថបទពាណិជ្ជកម្ម
លោកគ្រូ លី ហាវ​៖ បញ្ហា​ជា​ឱកាស បើ​ដោះស្រាយបាន​កាន់តែច្រើន អ្នកនឹង​កាន់តែ​ជោគជ័យ​
22, Feb 2020 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ សហការ​ជាមួយ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ថា​ឡិន អេ​ជេន​ស៊ី បានរៀបចំ​សិក្ខាសាលា​ស្តីពី «​បញ្ហា​ជា​ឱកាស​» កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហេង វ៉ាន់ដា និង​លោកគ្រូ លី ហាវ ស្ថាបនិក​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ថា​ឡិន អេ​ជេន​ស៊ី រួមទាំង សិស្ស​-​និស្សិត លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​មកពី​ស្ថាប័ន​នានា​។​
 
​នាឱកាស​ដ៏​វិសេសវិសាល​នោះ ឯកឧត្តម​បណ្ឌិត ហេង វ៉ាន់ដា ស្ថាបនិក​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​សិស្ស​និស្សិត និង​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​។ លោក ក៏បាន​ដាស់តឿន និង​ចែករំលែក​បទពិសោធន៍​នៃ​ភាពជោគជ័យ និង​យុទ្ធសាស្ត្រ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។​


 
​ជាមួយគ្នានេះ​លោកគ្រូ លី ហាវ ស្ថាបនិក​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ថា​ឡិន អេ​ជេន​ស៊ី​បាន​មានប្រសាសន៍ថា​៖«​បញ្ហា​ជា​ឱកាស ពីព្រោះ​មនុស្ស​ម្នាក់ៗ​តែងតែមាន​បញ្ហា តែបើ​យើង​ចេះ​ប្រើ​បញ្ហា​ឲ្យ​ទៅជា​ឱកាស​វិញ អ្នកនឹង​ទទួលបាន​ជោគជ័យ បើ​ចង់​ជោគជ័យ​ត្រូវមាន​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​។ អ្វីៗ​ក៏ដោយ​គឺជា​បញ្ហា ហើយ​បញ្ហា​គឺជា​ប្រស្នា​ដែល​គេ​ដាក់​មក​ដើម្បី​ពិសោធន៍​យើង ហើយ​អ្នកណា​ដោះស្រាយ​បញ្ហា​បាន​កាន់តែច្រើន​អ្នកនឹង​បាន​តំណែង​កាន់តែ​ខ្ពស់ អ្នកណា​ដោះស្រាយ​បញ្ហា​ទាប​បាន​តំណែង​ទាប​»​។​
 
​បន្ថែម​លើ​នេះ លោកគ្រូ លី ហាវ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​សិស្ស​និស្សិត និង​បុគ្គលិក​ស្ថាប័ន​នានា ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ កុំ​ឲ្យ​ចុះចាញ់​បញ្ហា​នានា ព្រោះ​បញ្ហា​ជា​ឱកាស​។ ហើយ​លោក​បាន​បញ្ចាក់​ទៀតថា បើ​មាន​បញ្ហា​ផ្សេងៗ​ដែល​កំពុង​ប្រឈម អាច​ទៅ​ជួប ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ថា​ឡិន អេ​ជេន​ស៊ី នឹង​ផ្ដល់នូវ​បទពិសោធន៍​ជាច្រើន និង​ឱកាស​ការងារ​ជាច្រើន​ថែមទៀត​ផង​។​
 
​គួរ​បញ្ចាក់​ផងដែរ​ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ថា​ឡិន អេ​ជេន​ស៊ី គឹ​ផ្ដល់ជូន​ការបណ្ដុះបណ្ដាល ឱកាស​ការងារ និង​ផ្ត​ត់​ផ្គង់​ធនធានមនុស្ស​ឲ្យ​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​៕
​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 077/016 991 993
 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 លី ហាវ​
  ហេង វ៉ាន់ដា​
  វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com