ជាតិ
ម៉ាឡេស៊ី ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា
24, Feb 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា ជ្រើសរើស​និស្សិត​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​


 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កម្ពុជា ដែល​ចេញ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​ក្រសួង​អប់រំ​ម៉ាឡេស៊ី នឹង​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​
 
​សម្រាប់​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី អាចដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ និង​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូលទៅ​កាន់ https://biasiswa.moe.gov.my/INTER/index.php ។ បេក្ខជន ដែល​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ត្រូវដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​។​
 
 
 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com