ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រី លឹម វី​រិ​យ៉ា​៖ សូមកុំ​ច្រឡំ​ថា ភាព​សិច​ស៊ី​ជាហេតុ​នាំ​ឲ្យ​អាជីវកម្ម​រីកចម្រើន​!
23, Feb 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ការលក់​តាម​អន​ឡាញ​កំពុងមាន​សន្ទុះ​កើនឡើង ប៉ុន្តែ ទន្ទឹមនឹង​កើនឡើង​នេះ​ក៏​ឃើញ​មានការ​ឡាយ​លក់​ផលិតផល​ថែ​សម្ផស្ស ដោយ​បង្ហាញ​ភាព​សិច​ស៊ី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​កិត្តិយស និង​សីលធម៌​សង្គម​។ បើតាម​អ្នកស្រី លឹម វី​រិ​យ៉ា សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគម​សហគ្រិន​ស្ត្រី​កម្ពុជា អ្នកលក់​តាម​អន​ឡាញ គួរតែ​ផ្តោតលើ​គុណភាព​ផលិតផល​ខ្លួន និង​សេវាកម្ម ល្អ​ជាង​ការ​ឡាយ​លក់​ផលិតផល ដោយ​ស្លៀកពាក់​សិច​ស៊ី ដើម្បី​ឲ្យ​ផលិតផល​ខ្លួន​លក់ដាច់​។ អ្នកស្រី​បាន​បន្តថា អ្នកលក់​តាម​អន​ឡាយ​គួរតែ​រៀនសូត្រ​បន្ថែម និង​ងាក​មក​ធ្វើ​ទីផ្សារ E-commerce ដើម្បី​ពង្រីក និង​ធានា​សុវត្ថិភាព​អាជីវកម្ម​របស់ខ្លួន​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកនាង លឹម វី​រិ​យ៉ា សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហគម​ស្ត្រី​កម្ពុជា ដូចតទៅ​៖
 
 
«​សូម​ឈប់​យល់ច្រឡំ​ថា ភាព​សិច​ស៊ី​ជាហេតុ​នាំ​ឲ្យ​អាជីវកម្ម​មួយ​រីកចំរើន​។ គេ​គាំទ្រ​ផលិតផល​មួយ​អាស្រ័យ​លើ​គុណភាព​ផលិតផល ពេលខ្លះ​មិន​ត្រឹមតែ​ផលិតផល​ទេ​ដែល​ដើរតួនាទី​ក្នុងការ​ទាក់ចិត្ត​អតិថិជន សូម្បីតែ​កិត្តិយស​របស់​អ្នកលក់ ក៏​រួមចំណែក​ក្នុងការ​សំរេចចិត្ត​រប​ស់​អតិថិជន​ដែរ​»​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី លឹម វី​រិ​យ៉ា ដែល​ចង់​ឲ្យ​អាជីវករ​អន​ឡាយ ជឿជាក់​គុណភាព​ផលិតផល​របស់ខ្លួន​ជាង​ការបង្ហាញ​ភាព​សិច​ស៊ី​។​
 
​អ្នកស្រី លឹម វី​រិ​យ៉ា បាន​ណែនាំ​ថា អ្នកលក់​តាម​អន​ឡាញ​ទាំងអស់ គួរតែ​ងាក​មកប្រើប្រាស់​ទីផ្សារ E-commerce ដែលជា​ការប្រើ​ប្រព័ន្ធ​មួយ​ដាក់​ក្នុង​អ៊ី​ន​ធឺ​ណែ​ត និង​ត្រូវ​បង់ថ្លៃ​ពន្ធ 
​ដើម្បី​ឲ្យ​អាជីវកម្ម​មាន​និរន្តរភាព និង​ធានា​សុវត្ថិភាព​ដល់​អ្នកលក់ និង​អ្នកទិញ​ផងដែរ​។ អ្នកស្រី​បន្ថែមថា អាជីវករ​អន​ឡាញ ត្រូវខិតខំ​រៀនសូត្រ​ពី​បច្ចេកវិទ្យា និង​ចំណេះដឹង​លើ​មុខជំនាញ​ទីផ្សារ​បន្ថែម ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ខ្លួន ជាជាង​ធ្វើខ្លួន ឬ​ស្លៀកពាក់​សិច​ស៊ីពេល​ឡាយ​លក់​ផលិតផល ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​មើល​និង​ទិញ​៕
 

Tag:
 អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com