ជាតិ
ប្រមុខរដ្ឋាភិបាល ធានារកការងារជូន បើកម្មករណាបាត់បង់ការងារ
24, Feb 2020 , 8:38 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាថា រដ្ឋាភិបាល ធានាជួយរកការងារ ជូនកម្មករ-កម្មការិនីណា បាត់បង់ការងារ ក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរងផលប៉ះពាល់ខ្លះៗពីការរាលដាលវីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។

 


នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍កម្ពុជាចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បានះអាងទៀតថា រដ្ឋាភិលបាល នឹងធានាជួយរក្សាលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង រក្សាលំនឹងអាជីវកម្មនានា។ មេដឹកនាំរូបនេះ បញ្ជាក់ថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។

ទទ្ទឹមនឹងនេះ មេដឹកនាំកម្ពុជា ថែមទាំងលើកឡើងថា រដ្ឋាភិបាល នឹងជួយជ្រោមជ្រែងរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីឲ្យរោងចក្រទាំងនោះ អាចដំណើរប្រតិបត្តិការរបស់ខ្លួនបន្តទៀត។ 

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រកាសថា នឹងមានរោងចក្រមួយចំនួន ត្រូវបិទទ្វារមួយរយៈ ហើយកម្មករ-កម្មការិនីមិនតិចជាង១ម៉ឺនាក់នោះទេ ដែលគេ វាយតម្លៃថា នឹងត្រូវព្យួរការងារ។ ការបិទទ្វារនេះ ដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលមកពីចិន ក្នុងពេលដែលចិន កំពុងរងការវាយប្រហារដោយវីរុស COVID-19៕


Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com