អន្តរជាតិ
COVID-19៖ អ្នក​ឆ្លង​ឡើង​ជិត​៨​ម៉ឺន ខណៈ​តួលេខ​អ្នកស្លាប់​ឡើងដល់​២៦១៩​នាក់​
24, Feb 2020 , 10:53 am        
រូបភាព
បុគ្គលិកសុខាភិបាលម្នាក់នៅកូរ៉េខាងត្បូងអង្គុយលើ​កៅអីនៅមុខមន្ទីរពេទ្យមួយនៅក្រុង Daegu ។ រូបថត AFP
បុគ្គលិកសុខាភិបាលម្នាក់នៅកូរ៉េខាងត្បូងអង្គុយលើ​កៅអីនៅមុខមន្ទីរពេទ្យមួយនៅក្រុង Daegu ។ រូបថត AFP
ដោយ: រួបរួម
​គណៈកម្មការ​សុខាភិបាល​ជាតិចិន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ នេះ បានបង្ហាញ​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន​១៤៨​នាក់​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​ទាំង​នៅ​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ឡើងដល់​២៦១៩​នាក់​។

 
​ក្នុងចំណោម​អ្នកស្លាប់​២៦១៩​នាក់ ដោយ​គិត​ត្រឹម​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​នេះ មាន​២៥៩៥​នាក់​នៅ​ប្រទេស​ចិន រីឯ​ប្រទេស​ដែលមាន​ករណី​ស្លាប់​បន្ទាប់​ទៀត ដូចជា អ៊ីរ៉ង់ ៨​នាក់ កូរ៉េខាងត្បូង​៧​នាក់ ជប៉ុន (​រួមបញ្ចូល​ករណី​នៅ​នាវា Diamond Princess) ៤​នាក់ អ៊ីតាលី​៣​នាក់ បារាំង​១​នាក់ និង​ហ្វីលីពីន​១​នាក់​។​
 
​ជាមួយគ្នានេះ ចំនួន​អ្នក​ឈឺ​ឡើង​ជិត​ដល់​៨​ម៉ឺន​នាក់ ក្នុងនោះ​ជាង​៧៧ ០០០​នាក់​ស្ថិតនៅ​ប្រទេស​ចិន​។ ជប៉ុន​រកឃើញ​អ្នកជំងឺ​១៤៦​នាក់ បន្ថែម​ពីលើ​៦៩១​នាក់​នៅ​នាវា Diamond Princess ខណៈ​កូរ៉េខាងត្បូង​ឡើងដល់​៧៦៣​នាក់ អ៊ីតាលី​ដល់​១៥៥​នាក់​។ សិង្ហ​បុរី​មាន​ករណី​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន ដែលមាន​៨៩​នាក់​។​
 
​អ្នកជំងឺ​ជិត​២៥ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ព្យាបាល​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ ខណៈ​ប្រមាណ​១២ ០០០​នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com