អន្តរជាតិ
អាហ្វហ្គានីស្ថានជាប្រទេសទី៣១ដែលរកឃើញអ្នកកើត COVID-19 លោក Ferozuddin Feroz រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន
× លោក Ferozuddin Feroz រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈអាហ្វហ្គានីស្ថាន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសពីលទ្ធផលតេស្តវិជ្ជមានមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) លើកដំបូងនៅក្នុងខេត្ត Herat។ នេះបើយោងតាមការផ្សាយរបស់ AFP ។
ករណីនេះ នាំឲ្យអាហ្វហ្គានីស្ថាន ជាប្រទេសទី៣១ដែលមានករណីឆ្លង COVID-19 ក្រោយពេលដែលកូវ៉ែត និងបារ៉ែន ទើបតែប្រកាសរកឃើញករណីដំបូងនៅប្រទេសរៀងៗខ្លួន។
គិតត្រឹមម៉ោង៣រសៀលនេះ អ្នកស្លាប់ដោយសារ COVID-19 ឡើងដល់២៦១៩នាក់ ក្នុងចំណោមអ្នកជំងឺជិត៨ម៉ឺននាក់។
ក្រៅពីចិន (រួមបញ្ចូលតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់) មាន ជប៉ុន (រាប់បញ្ចូលទាំងករណីលើនាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហបុរី អ៊ីរ៉ង់ ថៃ អេមីរ៉ាតអារ៉ាប់រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លីបង់ ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប កូវ៉ែត និងបារ៉ែន។ ទីភ្នាក់ងារព័ត៌មានតួកគី បានផ្សាយពីការរកឃើញករណីទី១នៅអ៊ីរ៉ាក់ ប៉ុន្តែក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបដិសេធ៕
© រក្សាសិទ្ធិដោយ thmeythmey.com