អន្តរជាតិ
COVID-19៖​ អ្នកស្លាប់​ទី​៤​ពី​នាវា Diamond Princess ក៏​ជា​ជនជាតិ​ជប៉ុន​ក្នុង​វ័យ​៨០ឆ្នាំ
25, Feb 2020 , 12:36 pm        
រូបភាព
អ្នកដំណើរម្នាក់ចាកចេញពីនាវាទេសចរណ៍ Diamond Princess  អមដំណើរដោយមន្ត្រីសុខាភិបាលជប៉ុន (AFP)
អ្នកដំណើរម្នាក់ចាកចេញពីនាវាទេសចរណ៍ Diamond Princess អមដំណើរដោយមន្ត្រីសុខាភិបាលជប៉ុន (AFP)
ដោយ:
​អ្នកដំណើរ​ម្នាក់​មកពី​នាវា​ទេសចរណ៍ Diamond Princess ដែល​ចត​នៅ​ជប៉ុន បាន​ស្លាប់​ដោយសារ​អ្នកជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ បើតាម​ទូរទស្សន៍​ជប៉ុន NHK ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២៥ កុម្ភៈ ភ្ញៀវ​លើ​នាវា​រូបនេះ គឺជា​អ្នកស្លាប់​ទី​៤​ហើយ ។​



​តាម​ប្រភពព័ត៌មាន​ជប៉ុន​ដដែល អត្តសញ្ញាណ​របស់​អ្នកស្លាប់​ទី​៤​ដោយសារ​ជំងឺ COVID-10 នេះ គឺជា​បុរស​ជនជាតិ​ជប៉ុន ដែល​ស្ថិតក្នុង​វ័យ​៨០​ឆ្នាំ​។ ចំណែក​អ្នកស្លាប់​៣​នាក់​ផ្សេងទៀត​មកពី​នាវា​ទេសចរណ៍ Diamond Princess ក៏​ជា​ជនជាតិ​ជប៉ុន​ដែល​ស្ថិតក្នុង​វ័យ​៨០​ឆ្នាំ​ផងដែរ​។

​រដ្ឋាភិបាល​ជប៉ុន បាន​រង​ការរិះគន់​ខ្លាំងៗ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ស្ថានការណ៍​លើ​នាវា​ទេសចរណ៍​នេះ ដែលមាន​មនុស្ស​រាប់រយ​នាក់​ឆ្លង COVID-19 ។ តួលេខ​អ្នកជំងឺ ចេះ​បន្ត​កើនឡើង​នៅ​ជុំវិញ​ប្រទេស​ជប៉ុន ខណៈ​រដ្ឋាភិបាល គ្រោង​ដាក់ចេញ​ចំណាត់ការ​បន្ថែមទៀត​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​នេះ​។

​ទន្ទឹមនេះ រដ្ឋាភិបាល​ក្រុង តូ​ក្យូ ក៏​កំពុង​រង​ការ​ចោទ​ជា​សំនួ​រថា​តើ​ពួកគេ​ចាត់​ចំណាត់ការ​គ្រប់គ្រាន់​ឬទេ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​។ គិត​មក​ត្រឹម​ពេលនេះ កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ​បានសម្លាប់​មនុស្ស​ជាង ២៥០០​នាក់​ហើយ ខណៈ​ជប៉ុន ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០២០ នា​ខែកក្កដា ខាងមុខ​។​

​ត្រលប់​មកវិញ មនុស្ស​ជាង ៦០០​នាក់ ត្រូវបាន​រកឃើញថា​ឆ្លង COVID-19 លើ​នាវា​ទេសចរណ៍ Diamond Princess ដែល​បានដាក់​ឲ្យ​ដាច់ដោយឡែក​រយៈ​ជាង​២​សប្តាហ៍​នៅ​ផែ​តំបន់ យូ​កូ​ហា​ម៉ា ។ ចាប់តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មក អ្នកដំណើរ ៩៧០​នាក់ ដែល​បានធ្វើ​តេស្ត​អវិជ្ជមាន​ក្រោយ​រដ្ឋាភិបាល​ធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់​ពីថ្ងៃ​៥ ខែកុម្ភៈ​មក បាន​ចាក​ចេញពី​នាវា ហើយ​ត្រលប់​ទៅផ្ទះ​ពួកគេ​វិញ​។ ចំណែក​អ្នកដំណើរ​ខ្លះ ដែល​បាន​ទៅដល់​មាតុប្រទេស​ពួកគេ​វិញ​នោះ បាន​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​៕






Tag:
 ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
  Diamond Princess
© រក្សាសិទ្ធិដោយ thmeythmey.com