ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​លំដាប់​កំពូល​៥​រូប​បង្ហាញ​វត្ត​មាននៅ ONE: KING OF THE JUNGLE
25, Feb 2020 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅ​ថ្ងៃទី​២៨ ខែ កុម្ភៈ ONE Championship ត្រឡប់មកវិញ​នៅ​សិង្ហ​បុរី​លើកដំបូង​នៅ​ឆ្នាំ ២០២០ នេះ​នា​សង្វៀន Singapore Indoor Stadium​។ កម្មវិធី​នេះ​ឈ្មោះថា ONE: KING OF THE JUNGLE ដែលមាន​កីឡាករ​កីឡាការិនី​លំដាប់​កំពូល​ជាច្រើនរូប​បង្ហាញខ្លួន និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​ដិតអារម្មណ៍​ជាក់​ជាមិនខាន​។ 


 
#1 Stamp ប្រកួត​ដោយ​បេះដូង​

 
 
​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​របស់ ONE កីឡាការិនី Stamp Fairtex ឡើង​ការពារ​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title របស់ខ្លួន​បានសម្រេច​លើកដំបូង​ទល់នឹង Alma Juniku កាល​ឆ្នាំមុន​។ កីឡាការិនី​ថៃ​រូបនេះ​កាន់តែខ្លាំង​ឡើងៗ ជាពិសេស​កណ្ដាប់ដៃ​វ៉ៃ​ចេញ​ដូច​ព្យុះ​ក្នុង​ពីរ​ទឹក​ដំបូង​នា​ការប្រកួត​កន្លងមក និង ពោរពេញ​ដោយ​កម្លាំង​ទៀតផង​។ 
 
​បែបណា​ក្ដី​កីឡាការិនី​ដែល​ប្រជែង​ខ្សែក្រវាត់​ក៏​មិន​ណ​យ​ដែរ​ព្រោះ​គេ​បាន​ដើរចូល និង​ធ្វើ​បានល្អ​នៅ​ទឹក​ទី​៣ និង​ទី​៤ អមដោយ​ការ​បម្លាស់​ទី​យ៉ាង​រស់​រវើក​។ ក្រោយមក Stamp បាន​សារភាពថា​រូបគេ​មិនបាន​ប្រកួត​អស់​សមត្ថភាព​នោះឡើយ​បន្ទាប់ពី​មាន​របួស​តិចតួច​កាល​ហ្វឹកហាត់ ប៉ុន្តែ តែ​អាច​រក្សា​ការប្រកួត​នៅ​ល្អ និង ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​។ ម្ចាស់​ខ្សែក្រវាត់ World Champion បាន​ដើរ​សំដៅ​ក្នុង​ទឹក​ទី​៣​ចុងក្រោយ​ទោះ​អស់កម្លាំង​ក្ដី ដើម្បី​តស៊ូ​នឹង Juniku ដោយ​ប្រើ​កណ្ដាប់ដៃ និង​ដាល់​ដងខ្លួន​ទៀតផង​។ 
​ទីបំផុត បន្ទាប់ពី​ចប់​៥​ទឹក​ចៅក្រម​បានផ្ដល់​ពិន្ទុ​ឈ្នះ​ដល់​កីឡាការិនី​មកពី Fairtex Training Center​។ 
 
#2 Todd ជោគជ័យ​ដោយ​ក្បាច់​ប្រយុទ្ធ​
 
 
Janet Todd ឬ គេ​ស្គាល់​ថា “JT” បានបង្ហាញ​ក្បាច់​របស់ខ្លួន​យ៉ាង​ល្អ ពេល​ឈ្នះ​ទល់នឹង  “Killer Bee” Chuang Kai Ting ក្នុងការ​ប្រកួត Kickboxing​។ កីឡាការិនី​ម្ចាស់​ខ្សែក្រវាត់  IFMA Pan-American Muay Thai Champion ពិតជា​អាច​ចេញ​ក្បាច់​ដៃ​អមដោយ​ការ​ទាត់​ជើង​យ៉ាង​ល្អ​។ JT​ធ្វើបាន​យ៉ាង​ល្អ​នៅ​ទឹក​ទី​២​ដោយ​ការបោះ​ជង្គង់​និង​ការ​ទាត់​ជើង​ក្រោម រួមទាំង​ប្រើ​ជំហរ​ទប់​ទល់នឹង “Killer Bee”​។ 
 
​ក្រោយ​ចំណាយពេល​៦​នាទី “JT” ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Championship នៅតែ​អាច​ចេញ​កណ្ដាប់ដៃ និង​ជើង​លើ​គូប្រជែង​ដដែល​។ បែបណា​ក្ដី Todd នៅតែ​អាច​ឡើង​ជង្គង់​ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​កូនកាត់​ជប៉ុន​អាមេរិក​ទទួលបាន​ឱកាស​សងសឹក​ទល់នឹង Stamp ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title នៅ​ថ្ងៃទី ២៨ កុម្ភៈ ខាងមុខ​។ 
 
#3 Sam-A  សម្រប​ខ្លួន និង ប្រយុទ្ធ​កាន់តែខ្លាំង​

 
 
Sam-A Gaiyanghadao កំពុង​ល្អ​ក្នុងការ​ប្រកួត kickboxing កាល​ខែ ធ្នូ ឆ្នាំមុន​ទល់នឹង​ជើង​ខ្លាំង​មកពី​ចិន “Golden Boy” Wang Junguang ពេល​ឈ្នះ​ខ្សែក្រវាត់​។ គេ​បង្ហាញ ក្បាច់​ការពារ​យ៉ាង​ល្អ ហើយ វីរបុរស​មួយ​ថៃ​សម្រប​ខ្លួន​បានល្អ​ទៀតផង និង ប្រើ​ក្បាច់​ដកថយ​ហើយ​វាយបក​ចំ​គោលដៅ​។  ទោះ​មិនសូវ​បាន​ផល តែ Wang នៅតែ​ដើរចូល​ពេល Sam-A  ប្រើ​បច្ចេកទេស​វ៉ៃ​ចេញ និង​ស្ដារ​កម្លាំង​បានល្អ​។ កីឡាករ​ថៃ​នៅតែ​មមាញឹក​មុនពេល​ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Kickboxing World Championship ក្រោយ​ឈ្នះ​ពិន្ទុ​ដោយ​ឯកច្ឆន្ទ​។ 
Sam-A គ្រោង​បន្ថែម​ខ្សែក្រវាត់​មួយ​ខ្សែ​ទៀត​ពេល​ប្រឈម​នឹង Rocky Ogden ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title​។ 
 
#4 Teo បង្កើត​ការប្រកួត​ល្អ​ណាស់​
 
 
 
​ក្នុង​កម្មវិធី ONE: HEART OF THE LION កីឡាការិនី Tiffany “No Chill” Teo ហាក់​លំបាក​ខ្លះ​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨​សម័យ កីឡាការិនី Michelle Nicolini ដើម្បី​ទទួលបាន​ជ័យជម្នះ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ 
 
​កីឡាការិនី​រូបនេះ​សឹងតែ​ផ្ដួល​ដៃគូ​នៅ​ទឹក​ទី​១​។ Nicolini ជាប់​ក្នុង​អន្ទាក់ដៃ​របស់ “No Chill” យ៉ាង​ណែន​។ កីឡាការិនី​មកពី​ក្លិប Team Highlight Reel ក៏​ព្យាយាម​ប្រើ​ដៃ​ដើម្បី​បញ្ចប់​ដៃគូ​នៅ​ទឹក​ទី​២ តែ Teo ធ្វើ​មិនបាន​សម្រេច​។ នៅ​ទឹក​ទី​៣ Nicolini កាន់តែ​អស់កម្លាំង ប៉ុន្តែ “No Chill” នៅតែមាន​ប្រៀប​ទាំង​ទាំង​ការចាប់​ផ្ដួល និង មាន​កម្លាំង​លើសលប់ ដើម្បី​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ Teo បាន​ត្រលប់​មកវិញ​ប៉ះ​កីឡាការិនី​ជប៉ុន Ayaka Miura ។ ហើយ​បើ​ឈ្នះ រូបគេ​អាចមាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Women’s Strawweight World Title​។ 
 
#5 Yamaguchi កាន់តែខ្លាំង​ឡើង​

 
 
​នៅពេល កីឡាការិនី​ជប៉ុន  Mei “V.V.” Yamaguchi ចូល​ប្រកួត​នៅ​សង្វៀន Home Of Martial Arts  កីឡាការិនី Gina “Conviction” Iniong បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពេល​ឈ្នះ​ពិន្ទុ​នៅ​ហ្វីលីពីន​កាល​ឆ្នាំ ២០១៤​។ ប៉ុន្តែ Yamaguchi បាន​ស្ដារ​កិត្តិយស​៣​ឆ្នាំ​បន្ទាប់ ពេល​សងសឹក​គ្នា​នៅ​សង្វៀន ONE: IMMORTAL PURSUIT និង ធ្វើ​មិន​ឲ្យ​មាន​ចម្ងល់​ទៀត​នោះឡើយ​។  Yamaguchi មាន​ក្បាច់​គួរ​ឲ្យ​ស្ញប់ស្ញែង ជាពិសេស​ក្បាច់​បោក​ផ្ដួល​របស់គេ និង​អាចធ្វើ​ឲ្យ Iniong ដួល​ទៅនឹង​ក្ដារ​រេញ​បាន​។ កីឡាការិនី​រូបនេះ​បាន​ផ្ដួល “Conviction” ហើយ​នៅ​ពីលើ និង វាយ​ពីលើ​យ៉ាងច្រើន​ដៃ​។ 
 
“V.V.” តែងតែ​ប្រើ​គ្រប់​វិធី​ដើម្បី​ផ្ដួល​កីឡាការិនី​ហ្វីលីពីន និង​បន្ត​ប្រើ​ក្បាច់​ប្រយុទ្ធ​យ៉ាង​ល្អ​រហូតដល់​ទីបញ្ចប់​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ បើសិន​ឈ្នះ​ការប្រកួត​លើក​នេះ រូបគេ​ទំនង​នឹង​ជួប​ម្ចាស់​ខ្សែក្រវាត់  “Unstoppable” Angela Lee​។ 


 
Yamaguchi គ្រោង​បង្កើត​កំណត់ត្រា​ឈ្នះ ៥ លើក និង​អាច​អាច​កក់​កៅអី​ទៅ​ប្រកួត​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី Denice Zamboanga​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com