COVID-19
អន្តរជាតិ
COVID-19៖ ករណី​ឆ្លង​បន្ថែម​នៅអ៊ីតាលី ​អ៊ីរ៉ង់ អ៊ីរ៉ាក់ កូ​វ៉ែត និង​ប៉ា​រែ​ន​
25, Feb 2020 , 6:24 pm        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ នេះ បណ្តា​ប្រទេស​ជាច្រើន​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ជា​បន្តបន្ទាប់​។​



​អ៊ីតាលី រកឃើញ​៣៨​ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២៨៣​ករណី ក្នុងនោះ​ស្លាប់​៧​នាក់​។ អ៊ីរ៉ង់​កើន​៣៤​ករណី​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​មាន​៩៥​ករណី ដែល​ក្នុងនោះ​ស្លាប់​១៥​នាក់​។


​អ៊ីរ៉ាក់ មាន៤ករណីទៀតដែលធ្វើឲ្យចំនួនសរុបឡើងដល់៥ករណី។ កូ​រ៉ែត កើន​៣​ករណី ដោយ​ចំនួន​សរុប​មាន​៨​ករណី រីឯ​បា​រ៉ែ​ន បន្ថែម​៦​ករណី​លើ​២​ករណី​ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ​។​

​មកដល់ពេលនេះ អ្នកស្លាប់​សរុប​មាន​២៧០៦​នាក់ ក្នុងចំណោម​អ្នក​ឈឺ​ជាង​៨​ម៉ឺន​នាក់​។ ជាមួយគ្នានេះ អ្នកជំងឺ​ប្រមាណ​២៨០០០​នាក់ បានជា​សះស្បើយ និង​ប្រមាណ​៩០០០​នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

​ប្រទេស​ទាំង​៣៤​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕


Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com