ការ​ដុស​សម្អាត​ធ្មេញ​គួរតែ​ធ្វើ​ពេលណា ញឹក​ប៉ុណ្ណា​ក្នុង​មួយថ្ងៃ​និង​យូរ​ប៉ុណ្ណា​ដែរ​ក្នុងពេល​ដុស​ម្តងៗ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការ​ដុស​សម្អាត​ធ្មេញ​គួរតែ​ធ្វើ​ពេលណា ញឹក​ប៉ុណ្ណា​ក្នុង​មួយថ្ងៃ​និង​យូរ​ប៉ុណ្ណា​ដែរ​ក្នុងពេល​ដុស​ម្តងៗ​?
27, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ​ការយល់​បែបនេះ​គឺជា​រឿង​ត្រឹមត្រូវ ហើយ​វា​ក៏មាន​រឿង​ច្រើន​ដែរ​ដែល​ត្រូវ​យកចិត្តទុកដាក់​លើ​អនាម័យ​មាត់​ធ្មេញ​ជាង​ការដែល​ចង់បាន​តែ​ស្នាមញញឹម​ស្អាត ឬ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​។ អនាម័យ​មាត់​ធ្មេញ​ល្អ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ វា​ក៏​អាចជួយ​បង្ការ​ជំងឺ​អញ្ចាញធ្មេញ ពុក​ធ្មេញ និង​ជំងឺ​ផ្សេងៗ​ទៀត​រួមទាំង ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​រលាក​សួត​។ វា​នៅតែ​ជា​រឿង​សំខាន់​ក្នុងការ​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​ជាប្រចាំ​ដើម្បី​ថែរក្សា​ធ្មេញ​និង​អញ្ចាញធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ​។ ការសិក្សា​អំពី​ទម្លាប់​អនាម័យ​មាត់​ល្អ​ដូចជា ភាព​ញឹកញាប់​នៃ​ការសម្អាត​ធ្មេញ  និង​ការ​ដុសធ្មេញ​មុនពេល ឬ​ក្រោយពេល​អាហារ​ពេលព្រឹក​សុទ្ធតែ​អាចជួយ​ឲ្យ​មាត់​មាន​សុខ​ភាពល្អ​បាន​ទាំងអស់​។


 
​តើ​អ្នក​គួរតែ​ដុសធ្មេញ​យូរ​ប៉ុណ្ណា និង​ញឹកញាប់​ប៉ុណ្ណា​ទៅ​?
 
​ការ​ដុស​សម្អាត​ធ្មេញ​គួរតែ​ធ្វើឡើង​ប្រហែល ២​នាទី​ក្នុង​មួយដង និង​ដុស​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​ដើម្បី​សម្អាត​ផ្ទៃ​ធ្មេញ​ទាំងអស់ ទាំង​ខាងក្នុង និង​ក្រៅ ព្រមទាំង​តំបន់​ធ្មេញ​ថ្គាម​ផងដែរ​។ ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​ដុសធ្មេញ​មិន​ដល់​ពីរ​នាក់​ទេ តែ​អ្នក​គួរតែ​ដុសធ្មេញ​យ៉ាងហោចណាស់​ពីរ​នាទី​ដើម្បី​សម្អាត​កំណក​ជាប់​ធ្មេញ និង​ធានាថា មិនមាន​អាហារ​ជាប់​នៅ​ចន្លោះ​ធ្មេញ និង​អញ្ចាញធ្មេញ​ឡើយ​។ 
 
​ពេលណា​ទើប​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដុសធ្មេញ​ទៅ​?

​គេ​បាន​ណែនាំ​ថា អ្នក​គួរតែ​ដុស​សម្អាត​ធ្មេញ​ជា​រៀង​ចុងក្រោយ​គេ​នៅ​ពេលយប់​មុនពេល​ចូល​គេង​។ ប៉ុន្តែ​ទន្តពេទ្យ​បាន​ណែនាំ​ថា អ្នក​គួរតែ​ដុសធ្មេញ​ទោ​តាម​តម្រូវការ​សុខភាព​មាត់​ធ្មេញ​។ បើសិនជា​អ្នក​ចង់​ដុសធ្មេញ​ក្រោយ​អាហារ​ពេលព្រឹក​រួច ចូរ​រងចាំ​យ៉ាងហោចណាស់​មួយ​ម៉ោង​សិន ហើយ​អ្នក​ក៏​គួរតែ​រងចាំ​ច្រើន​ជាងនេះទៀត​បើសិនជា​អ្នក​ញ៉ាំ ឬ​ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​អាស៊ីត​ច្រើន ព្រោះ​វា​អាចធ្វើ​ឲ្យ​ខូចខាត​ស្រទាប់​ការពារ​ធ្មេញ​បាន​បើសិនជា​អ្នក​ដុស​សម្អាត​ធ្មេញ​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​ទាំងនេះ​។ យ៉ាងណាមិញ ការសម្អាត​ធ្មេញ​ក្រោយ​អាហារ​ពេលព្រឹក​រួច​គឺជា​មធ្យោបាយ​ដ៏​ល្អ​ជាង​ក្នុងការ​សម្អាត​កំទិច​អាហារ​ជាប់​ធ្មេញ​។ ប៉ុន្តែ​ការ​ដុសធ្មេញ​ក្រោយពេល​ភ្ញាក់​ពី​គេង​រួច​ក៏​ជា​រឿង​ត្រូវធ្វើ​ដែរ​បើសិនជា​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក ឬ​ត្រូវ​ញ៉ាំ​នៅ​កន្លែងធ្វើការ​។ រឿងនេះ​នឹង​ជួយ​សម្អាត​កំណក​ធ្មេញ​ដែល​កកកុញ​ពេញ​មួយ​យប់​បាន​។ 
 
​តើ​អ្នក​គួរតែ​ដុសធ្មេញ​ប៉ុន្មាន​ដង​ទៅ​?

​វា​មិន​ទំនង​សោះ​ដែលថា ការ​ដុស​សម្អាត​ធ្មេញ​ក្រោយ​អាហារ​ថ្ងៃត្រង់​នឹងធ្វើ​ឲ្យ​ខូច​ធ្មេញ​បើសិនជា​អ្នក​មិនបាន​ដុស​ខ្លាំងៗ ឬ​លឿន​ពេក​ក្រោយ​ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីត​រួច​។ ប៉ុន្តែ​អ្នក​មិនគួរណា​ដុសធ្មេញ​ច្រើនជាង​បី​ដង​ក្នុង​មួយថ្ងៃ​ឡើយ ព្រោះ​វា​នឹង​អាចធ្វើ​ឲ្យ​ខូច​ដល់​អញ្ចាញធ្មេញ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com