រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់ឲ្យប្រយ័ត្នថា ចួនកាល បដិវត្តពណ៌ កើតឡើង ដោយសារទង្វើមិនល្អរបស់អាជ្ញាធរ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់ឲ្យប្រយ័ត្នថា ចួនកាល បដិវត្តពណ៌ កើតឡើង ដោយសារទង្វើមិនល្អរបស់អាជ្ញាធរ
26, Feb 2020 , 1:01 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកពីចេតនាទុច្ចរិតរបស់ក្រុមមនុស្ស ដែលធ្លាប់មានបំណងចង់ធ្វើបដិវត្តពណ៌ នៅក្រោយការបោះឆ្នោត២០១៣។ ប៉ុន្តែ សម្តេចរដ្ឋមន្រ្តី ក៏បានពញ្ញាក់ស្មារតីដែរថា ចួនកាល ទង្វើមិនគប្បីរបស់អាជ្ញាធរមានសមត្ថកិច្ច ជាហេតុដែលបង្ខំឲ្យគេធ្វើបដិវត្តពណ៌។



នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច ស ខេង ថ្លែងថា៖«ចួនពេលខ្លះ បដិវត្តពណ៌នេះ កើតចេញពីផ្ទៃក្នុងយើង ជួរយើង ដោយមិនដឹងខ្លួន ឬដោយអចេតនា តាមរយៈការមិនយកចិត្តទុកដាក់ មិនអើពើនូវសំណូមពរ សំណើ និង កង្វល់របស់ប្រជាពលរដ្ឋ ហើយបង្កើតភាពអសកម្មនានានៅតាមមូលដ្ឋាន ហើយប៉ះពាល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ...»។

សំឡេងរដ្ឋមន្រ្តីមហាផ្ទៃ



បន្ទាប់មក សម្តេចរដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ប្រឹងប្រែងដោះស្រាយបញ្ហានានា ទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលជាកត្តាគន្លឹះ ក្នុងការទប់ស្កាត់ កុំឲ្យមានចលនាបដិវត្តពណ៌៕

Tag:
 ស ខេង
  បដិវត្តពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com