COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៤៧​ប្រទេសហើយ ក្រោយ​អេ​ស្តូ​នី និង​ដា​ណឺ​ម៉ាក រកឃើញ​អ្នក​កើត​ដំបូង​
27, Feb 2020 , 1:46 pm        
រូបភាព
លោក Jakob Tage Ramlyng បុគ្គលិកទូរទស្សន៍ TV 2 ដាណឺម៉ាក មាន COVID-19 ក្រោយទៅលំហែកាយនៅអ៊ីតាលី។ Photo: Stine Ramlyng / TV 2
លោក Jakob Tage Ramlyng បុគ្គលិកទូរទស្សន៍ TV 2 ដាណឺម៉ាក មាន COVID-19 ក្រោយទៅលំហែកាយនៅអ៊ីតាលី។ Photo: Stine Ramlyng / TV 2
ដោយ: រួបរួម
​អេ​ស្តូ​នី និង​ដា​ណឺ​ម៉ា​កនៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) រៀងៗ​ខ្លួន​។ មកដល់ពេលនេះ ៤៧​ប្រទេស​ហើយ​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19​។​



​បុគ្គលិក​ទូរទស្សន៍ TV 2 របស់​ដា​ណឺ​ម៉ាក លោក Jakob Tage Ramlyng មាន​លទ្ធផល​តេស្ត​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​ជាតិ​សុខាភិបាល​ដា​ណឺ​ម៉ាក និង​ទូរទស្សន៍ TV 2 ផ្ទាល់​។ លោក Jakob បាន​ទៅ​ជិះ​ស្គី​លំហែកាយ​នៅ​ភាគ​ខាងជើង​អ៊ីតាលី​ជាមួយ​ក្រុមគ្រួសារ កាលពី​សប្តាហ៍​មុន​។​

TV 2 បាន​អះអាងថា បុគ្គលិក​ទូរទស្សន៍​មួយចំនួន និង​សមាជិក​ក្រុមគ្រួសា​របស់លោក Jakob ក៏ត្រូវ​បានធ្វើ​តេស្ត ហើយនឹង​ត្រូវ​ស្ថិតក្នុង​វិធាន​ច​ត្តា​ឡី​ស័ក​ផងដែរ​។

​នៅ​អេ​ស្តូ​នី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សង្គម លោក Tanel Kiir ក៏បាន​បញ្ជាក់​ផងដែរ​ពី​លទ្ធផល​វិជ្ជមាន​បុរស​ម្នាក់​ពី​អ៊ីរ៉ង់ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ក្រុង Riga ប្រទេស​ឡេ​តូ​នី ដោយ​រថយន្តក្រុង​។  បច្ចុប្បន្ន​អាជ្ញាធរ​អេ​ស្តូ​នី កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​បាន​ជិ​ញ​រថយន្តក្រុង និង​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​បុរស​រូបនោះ​។​


​កន្លងមក ប្រទេស​៤៥​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។

​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង និង​ហ្ស​ក​ហ្ស៊ី​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com