COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៥៧​ប្រទេស ក្រោយ​ឃើញ​នៅ​ម៉ិ​ក​ស៊ិ​ក ម៉ូ​ណា​កូ អ៊ី​ស្លង់ និង​អា​ស៊ែ​បៃ​ហ្ស​ង់​
29, Feb 2020 , 7:26 am        
រូបភាព
រដ្ឋាភិបាលម៉ូណាកូ នាកិច្ចប្រជុំកន្លងមកជុំវិញ COVID-19។ រូបថត Gouvernement Monaco
រដ្ឋាភិបាលម៉ូណាកូ នាកិច្ចប្រជុំកន្លងមកជុំវិញ COVID-19។ រូបថត Gouvernement Monaco
ដោយ: រួបរួម
​មកដល់ពេលនេះ ប្រទេស​ចំនួន​៥៧​ហើយ ដែល​តេស្ត​ឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស (COVID-19) ដោយ​ម៉ិ​ក​ស៊ិ​ក​រកឃើញ​២​ករណី ម៉ូ​ណា​កូ អ៊ី​ស្លង់ និង​អា​ស៊ែ​បៃ​ហ្ស​ង់ តេស្ត​ឃើញ​១​ករណី​រៀងៗ​ខ្លួន​។ ករណី​នៅ​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ត្រូវបាន​ក្នុង​ក្របខណ្ឌ​ប្រទេសចិន ខណៈ​ករណី​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍ ស្ថិតក្នុង​តួលេខ​របស់​ចក្រភព​អង់គ្លេស​តែមួយ​។​



​ម៉ិ​ក​ស៊ិ​ក ក្លាយជា​ប្រទេស​ទី​៣​នៅ​អាមេរិក​កណ្តាល បន្ទាប់ពី​សហរដ្ឋអាមេរិក និង​កាណាដា ដែល​រកឃើញ COVID-19 កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយមាន​២​ករណី​ដំបូង​នៅ​ក្រុង​ម៉ិចស៊ីកូ និង Sinaloa​។ ១​ករណី ជា​អ្នកជំងឺ​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​បានធ្វើ​ដំណើរ​ទៅ​ភាគ​ខាងជើង​អ៊ីតាលី​។​

​នៅ​ម៉ូ​ណា​កូ អាជ្ញាធរ​សុខាភិបាល​បាន​ពិនិត្យឃើញ​លើ​បុរស​ម្នា​ក់នៅ​មន្ទីរពេទ្យ Princess Grace Hospital Centre​។ រីឯ​អ៊ី​ស្លង់ មាន​បុរស​អ៊ី​ស្លង់​ម្នាក់ ដែល​ធ្លាប់បាន​ទៅកាន់​ភាគ​ខាងជើង​អ៊ីតាលី ហើយ​ក្រោយមក​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង Reykjavik​។​

​ចំណែកឯ​ករណី​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ទីភ្នាក់ងារ​ព័ត៌មាន Inferfax បាន​អះអាងថា កើត​លើ​ទេសចរ​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ចេញពី​អ៊ីរ៉ង់​។ នេះ​ជា​ករណី​ដំបូង​ដែល​កើត​លើ​ពលរដ្ឋ​ពី​តំបន់​កូ​កាស​ខាងត្បូង​។​

​ប្រទេស​៥៣​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី និង​បេឡា​រុស​។

​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ប្រេ​ស៊ី​ល និង​នូ​វែ​ល​សេ​ឡង់​៕


© រក្សាសិទ្ធិដោយ thmeythmey.com