អត្ថបទពាណិជ្ជកម្ម
ក្រុម​ខ្លាំង OV Mal FC ឈ្នះ​ជើងឯក​ពានរង្វាន់ Tiger Street Football 2020 ជា​លើក​ទី​៣
29, Feb 2020 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​ខ្លាំង OV Mal FC ឈ្នះ​ជើងឯក​ពានរង្វាន់ Tiger Street Football 2020 មណ្ឌល​ភ្នំពេញ ក្រោយ​យកឈ្នះ​លើ​ក្រុម Downtown FC នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ប្រផិតប្រផើយ​៣​ទល់​២​។ ចំណែកឯ​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ គឺ ក្រុម 3G FC ក្រោយ​ឈ្នះ ក្រុម VANDASAK ក្នុង​លទ្ធផល​៥​ទល់​៣​។
​កីឡាករ លោក ចាន់ថា លីដា ប្រធាន​ក្រុមបាល់ទាត់ OV Mal FC បាន​លើកឡើងថា សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​នេះ ចាប់តាំងពី​ក្រុម​ខ្លួន​បាន​ចូលរួម​មក គិត​ទាំង​ក្នុង​ឆ្នាំ​២០២០​នេះ ជាការ​ឈ្នះ​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ​ជា​លើក​ទី​៣ ដែល​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៦ និង​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៧​។ ប្រធាន​ក្រុម​រូបនេះ បង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង​ដែល​ក្រុម​របស់ខ្លួន​បានឈ្នះ​បាន​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល បន្ទាប់ពី​បាត់​ឱកាស​គ្រង​តំណែង​ជើងឯក​ចំនួន​២​ឆ្នាំកន្លងមក​។

កីឡាករ លោក ចាន់ថា លីដា បាន​អះអាងថា ការឈាន​ដល់​ក្រ​សោម​ដំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ​ជាថ្មី​បាន ដោយសារតែ​ក្រុមសាមគ្គី​គ្នា​លេង​ដោយ​ភាពស៊ីសង្វាក់​គ្នា​។ ក្នុងនាម​ប្រធាន​ក្រុម លោក​បាន​ប្តេជ្ញាចិត្ត​រក្សា​សាមគ្គីភាព​ក្នុង​ក្រុម​ឲ្យ​បានល្អ​ឈានទៅ​ដណ្តើមបាន​តំណែង​ជើងឯក​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football 2020 និង​ទឹកប្រាក់​១៥០០០​ដុល្លារ​។ សម្រាប់​ប្រាក់រង្វាន់​ក្រុម​លេខ​១ បាន​១៥០០​ដុល្លារ ក្រុម​លេខ​២ ទទួលបាន​១០០០​ដុល្លារ ក្រុម​លេខ​៣​ទទួលបាន​៥០០​ដុល្លារ និង​ក្រុម​លេខ​៤​ទទួលបាន​២០០​ដុល្លារ​។​
 
​សូមបញ្ជាក់ថា មណ្ឌល​ភ្នំពេញ​នេះ នឹង​យក​ក្រុម​ដល់​ទៅ​១២ ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​សរុប​៦៤​ក្រុម​។ ការប្រកួត នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​២៩ ខែកុម្ភៈ ចាប់ពី​ម៉ោង​៨​ព្រឹក​នេះ​តទៅ​រហូតដល់​ល្ងាច​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២០ ទើប​ស្វែង​រកឃើញ​ជើងឯក​ទូទាំងប្រទេស​បាន ដែលមាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់​៥​ម៉ឺន​ដុល្លារ​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH. ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com