COVID-19
អន្តរជាតិ
អេ​ក្វា​ឌ័​រ ជា​ប្រទេស​ទី​៥៩​លើ​ពិភពលោក និង​ទី​២​នៅ​ឡាទីន​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19
29, Feb 2020 , 11:47 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ក្វា​ឌ័​រ លោកស្រី Catalina Andramuno ធ្វើសន្តិសីទសារព័ត៌មានស្តីពីការតេស្តឃើញអ្នកឆ្លង COVID-19។ រូប ALFONSO ALBÁN / EXPRESO
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ក្វា​ឌ័​រ លោកស្រី Catalina Andramuno ធ្វើសន្តិសីទសារព័ត៌មានស្តីពីការតេស្តឃើញអ្នកឆ្លង COVID-19។ រូប ALFONSO ALBÁN / EXPRESO
ដោយ: រួបរួម
​អេ​ក្វា​ឌ័​រ ក្លាយជា​ប្រទេស​ទី​៥៩​លើ​ពិភពលោក និង​ជា​ប្រទេស​ទី​២​នៅ​អាមេរិក​ឡាទីន បន្ទាប់ពី​ប្រេ​ស៊ី​ល ដែល​តេស្ត​ឃើញ​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ សម្រាប់​តួលេខ​ទាំង​៥៩​ប្រទេស  ករណី​នៅ​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ត្រូវបាន​ក្នុង​ក្របខណ្ឌ​ប្រទេស ខណៈ​ករណី​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍ ស្ថិតក្នុង​តួលេខ​របស់​ចក្រភព​អង់គ្លេស​តែមួយ​។​



​យោងតាម​ការផ្សាយ​រប​ស់ El Comercio រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អេ​ក្វា​ឌ័​រ លោកស្រី Catalina Andramuno បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នកជំងឺ​ជា​ស្ត្រី​អេ​ក្វា​ឌ័​រ​ម្នាក់​ដែលមាន​វ័យ​ប្រមាណ​៧០​ឆ្នាំ​។ គាត់​ទើប​ត្រឡប់​ពី​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​បាន​ទៅដល់​ក្រុង Guayaquil កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​។ បច្ចុប្បន្ន​អ្នកជំងឺ​នោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ប្រទេស​៥៨​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន និង​កាតា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ និង​ម៉ូ​ណា​កូ​។

​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល ហ្ស​ក​ហ្ស៊ី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ប្រេ​ស៊ី​ល នូ​វែ​ល​សេ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​ម៉ិ​ក​ស៊ិ​ក​៕


© រក្សាសិទ្ធិដោយ thmeythmey.com