ពីនេះ ពីនោះ
ហេតុអ្វីរៃយំ? យំចេញពីកន្លែងណា? រៃអាចរស់ដល់អាយុប៉ុន្មាន?
×
ភ្នំពេញ៖ រៃត្រូវបានមនុស្សជាច្រើនស្គាល់ និងចាប់អារម្មណ៍ដោយសារសម្លេងយំដ៏លឺ និងទាក់ទាញរបស់វា។ គេហទំព័រ animals.howstuffswork.com បានពន្យល់ថា តាមពិត រៃឈ្មោលជាអ្នកបញ្ចេញសំឡេងយំ ហើយសំឡេងដែលរៃឈ្មោលបន្លើឡើងនេះគឺមានគោលដៅទាក់ទាញរៃញី។
រៃបង្កើតសំឡេងដោយប្រើប្រាស់សរីរាង្គម្យ៉ាងនៅកណ្តាលផ្នែកពោះដែលមានឈ្មោះថា Tymbal ពោល គឺសម្លេងមិនចេញតាមមាត់ដូចដែលគេធ្លាប់គិតនោះទេ។ រំញ័ររបស់សារីរាង្គនេះហើយដែលជាអ្នកផលិតសម្លេងចេញមកក្រៅ។ ម្យ៉ាងវិញទៀត សំឡេងរបស់រៃក៏មានតួរនាទីក្នុងការការពារខ្លួនវាពីសត្វបក្សីមួយចំនួនផងដែរ ព្រោះសំឡេងដែលរ៉ៃបង្កើតអាចផ្តល់ភាពឈឺចាប់ទៅកាន់ត្រចៀកបក្សីផ្សេងៗ។ សត្វរៃអាចមានអាយុពីចន្លោះ១៣ឆ្នាំ ដល់១៧ឆ្នាំអាស្រ័យលើប្រភេទផ្សេងៗគ្នា។ វីដេអូខាងក្រោមនេះ ថតដោយលោក រស់ សុខុម។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com