លុច​សំបួ ប្រទេស​ដំបូង​បំផុត​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​ឥតគិតថ្លៃ​
រថយន្ត
អន្តរជាតិ
លុច​សំបួ ប្រទេស​ដំបូង​បំផុត​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​ឥតគិតថ្លៃ​
02, Mar 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ចាប់តាំងពី​ដើមខែ​មីនា នេះ​មក អ្នកជិះ​រថភ្លើង រថយន្តក្រុង​សាធារណៈ នៅ​លុច​សំបួ មិនចាំបាច់​បង់ថ្លៃ​សេវា​ធ្វើដំណើរ​របស់ខ្លួន​ទៀត​នោះឡើយ ពោលគឺ​រាល់​ការ​ដំណើរ​ទាំង​ពលរដ្ឋ​លុច​សំបួ និង​អ្នកទេសចរ​បរទេស​។​

 
«​យើង​ជា​ប្រទេស​ដំបូង​បំផុត​លើ​ពិភពលោក ហើយ​នេះ​ជា​វិធានការ​ដ៏​មាន​សារសំខាន់​ក្នុងសង្គម​»​។ លោក Francois Bausch រដ្ឋមន្ត្រី​ទទួលបន្ទុក​ចល័ត​កម្ម និង​បរិស្ថាន នៅ​លុច​សំបួ បាន​អះអាង​យ៉ាង​ដូច្នេះ ដែល​ជួយ​ឲ្យ​ពលរដ្ឋ​មានការ​សន្សំសំចៃ​បន្ថែម តែ​ទោះបីជា​យ៉ាងណាក៏ដោយ សេវារ​ថយ​ភ្លើង​លំដាប់​ទីមួយ នៅតែ​តម្រូវ​ឲ្យ​បង់ថ្លៃ​។​
 
​តាម​ការផ្សាយ​របស់ Le Quotidien ការសម្រេច​របស់​រដ្ឋា​ភិ​បាល​លុច​សំបួ ដែល​ប្រទេស​តូច និង​មាននៅ​តំបន់​អឺរ៉ុប​នោះ គឺ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​។ របាយការណ៍​កន្លងមក បង្ហាញថា ការយឺតយ៉ាវ​ការងារ​ប្រមាណ​៤៧​ភាគរយ គឺ​មកពី​ការធ្វើដំណើរ​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​ក្នុងប្រទេស​ដែលមាន​ប​ពលរដ្ឋ​ប្រមាណ​តែ​៦១០ ០០០​នាក់​។​
 
​ការផ្តល់សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​នៅ​លុច​សំបួ បន្ទាប់​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​ប្រមាណ ៣,២​ពាន់​លាន​អឺរ៉ុប លើ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ជាពិសេស​ផ្លូវដែក រហូតដល់​ឆ្នាំ​២០២៧ ខណៈ​ដំណាក់កាល​ដំបូង ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៩ បាន​ចំណាយ​ក្នុង​ខ្ទង់​២,៨​ពាន់​លាន​អឺរ៉ូ​រួចទៅហើយ​។​
 
​តាមពិតទៅ ការផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ មិនមែនជា​រឿង​ថ្មី​នោះឡើយ​នៅលើ​លោក​។ តាំងពី​ឆ្នាំ​១៩៦២ ក្រុង Los Angleles បាន​ផ្តើម​អនុវត្ត​សម្រាប់​ដំណើរ​ទៅកាន់​ជាយក្រុង​។ ក្រោយ​ម៉ោង​ក្រុង​ផ្សេងៗ​នៅ​សហរដ្ឋអាមេរិក បានធ្វើ​តាម រហូត​បន្ត​ដល់​បែលហ្ស៊ិក អ៊ីតាលី អាល្លឺម៉ង់ រួមទាំង​បារាំង​ផងដែរ​។​
 
​បច្ចុប្បន្ន ក្រុង Talinn ប្រទេស​អេ​ស្តូ​នី និង​ក្រុង Kansas សហរដ្ឋអាមេរិក អនុវត្តបាន​យ៉ាង​ល្អ​លើ​គោលការណ៍​មិន​យក​ថ្លៃ​សម្រាប់​សេវាកម្ម​ធ្វើដំណើរ​សាធារណៈ​៕

© រក្សាសិទ្ធិដោយ thmeythmey.com