គួរ​អាន​! អត្ថប្រយោជន៍​អស្ចារ្យ​ពី​ការ​ញ៊ាំ “​សាច់​គ្មាន​ខ្លាញ់​”
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរ​អាន​! អត្ថប្រយោជន៍​អស្ចារ្យ​ពី​ការ​ញ៊ាំ “​សាច់​គ្មាន​ខ្លាញ់​”
03, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ទទួលបាន​នូវ​របប​អាហារ​សុខភាព​ល្អ អ្នក​គួរ​កុំ​ភ្លេច​រួមបញ្ចូល​សាច់​គ្មាន​ខ្លាញ់​ផង​។ ថា​តើ​រាងកាយ​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ការ​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​ផល​ល្អៗ​នៃ​សាច់​គ្មាន​ខ្លាញ់ ៖
 
១. ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​អា​ចព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​? នេះ​ក៏​ព្រោះតែ​សាច់​គ្មាន​ខ្លាញ់​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​។ ហើយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជួយ​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើនជាង​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។​
 
២. មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​
 
​ជាតិ​ដែក​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​និង​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម ក៏ដូចជា​ជំរុញ​ការបញ្ជូន​អុកស៊ីសែន​តាមរយៈ​ឈាម​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេងៗ​។ ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​ផ្ដល់អោយ​រាងកាយ​នូវ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និង​វីតាមីន B12 ផងដែរ​។​
 
៣. មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ទាប​
 
​ខ្លាញ់​ឆ្អែត Saturated ជា​ខ្លាញ់​មួយ​ប្រភេទ​ដែល​អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក​ឡើយ​ខណៈដែល​វា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​។​
 
៤. ក្រចក​រឹងមាំ​និង​សក់​ស្រស់ស្អាត​
 
​នេះ​ក៏​ព្រោះតែ​សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​ផ្ដល់ឱ្យ​សក់​និង​ក្រចក​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។​

៥. ល្អ​សម្រាប់​អ្នកមាន​បញ្ហា​លំពែង​
 
​សាច់​គ្មាន​ខ្លាញ់​ជួយផ្ដល់​ឱ្យ​អ្នក​ដែលមាន​បញ្ហា​លំពែង​នូវ​ជាតិ​ប្រូតេអ៊ីន​ចាំបាច់​។​
 
៦. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ លើសពីនេះទៅទៀត​សាច់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​កំឡុងពេល​មាន​ផ្ទៃពោះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com