អត្ថបទពាណិជ្ជកម្ម
តន្ត្រី​ទេសចរណ៍ WURKZ CITY Concert បន្ត​នាំ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត និង​តារាចម្រៀង​ផ្សេងទៀត​ទៅដល់​ប៉ោយប៉ែត​ក្នុង​សប្តាហ៍​នេះ​
03, Mar 2020 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តន្ត្រី​ទេសចរណ៍ WURKZ CITY Concert នឹង​បន្តដំណើរ​ទៅ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ ទី ៥-៦ មីនា​សប្តាហ៍​នេះ នៅលើ​ដីឡូត៍ ទល់មុខ​ទីបញ្ជាការ​រ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​។ ក្នុង​កម្មវិធី​នេះ នឹងមាន​វត្តមាន លោក ខេមរៈ សិរីមន្ត ចូលរួម​សម្តែង រួមជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើន​ទៀត ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ ដល់​អ្នកគាំទ្រ​នៅ​ទឹកដី​ក្រុង​ជាយដែន​មួយ​នេះ​។
 
​តារាចម្រៀង​ដទៃទៀត ដែល​នឹងចូលរួម​សម្តែង​រួមមាន​៖ លោក ឆន សុ​វណ្ណា​រាជ ,​សុខ ស្រី​នាង ,​វង្ស តារា​រតនា ,​នី រតនា ,​រ៉េត ស៊ូ​ហ្សា​ណា ,​ឈិន ម៉ា​និច្ច ,​គឿ នភាល័យ ,​ប៉ាច គីម​មួយ និង លោក ចាន់ កូ​មែន​។  
 
​គួរបញ្ជាក់​ផងដែរ​ថា តន្ត្រី​ទេសចរណ៍ WURKZ CITY Concert នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​សម្បើម ពី​ទស្សនិកជន​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង កាលពី​សប្តាហ៍​មុន ដោយមាន​មនុស្ស​ចូលរួម​ផ្ទាល់​មិនតិចជាង ៣​ម៉ឺន​នាក់ ក្នុង​រយៈពេល ២​ថ្ងៃ​តែប៉ុណ្ណោះ​។ 
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នកក្រុង​ប៉ោយប៉ែត ឱ្យ​ចូលរួម​ទទួលយក​ភាពសប្បាយ​រីករាយ ជាមួយ​ការប្រគំ​តន្ត្រី​នេះ​ផងដែរ ហើយ​អ្នក​នៅតាម​គេហដ្ឋាន ក៏​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​នេះ នៅលើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង​មាស  HDTV ចាប់ពី ម៉ោង ៨​លា្ង​ចត​ទៅ​ផងដែរ​៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com