អត្ថបទពាណិជ្ជកម្ម
វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ TIGER STREET FOOTBALL នៅ​រាជធានី​ភ្នំពេញ ក្រោម​ការគាំទ្រ​ពី​កំពូល​ខ្សែការពារ RIO FERDINAND
03, Mar 2020 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៨ ឆ្នាំ​ជាប់ៗ​គ្នា​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football បាន​នាំមក​ជាថ្មី​ម្តងទៀត​នូវ​សកម្មភាព​ប្រកួត​ដ៏​ស្វិតស្វាញ​ខ្លាំងក្លា​នៅលើ​ទីលានកីឡា​ហ្វុ​ត​សាល​ដ៏​ល្បីល្បាញ​នៅក្នុង​ខេត្ត​ក្រុង​ចំនួន ៨ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន ៦៧៧ ក្រុម​និង​កីឡាករ​ជាង ៤៧៣៩ នាក់​ចូលរួម​ប្រកួត​គាំទ្រ​យ៉ាងច្រើន​ក្នុង​ឆ្នាំ ២០២០ ដ៏​អស្ចារ្យ​នេះ​។​
 
​ព្រឹត្តិការណ៍ Tiger Street Football កាន់តែ​ធំ​និង​អស្ចារ្យ​ដែល​ទទួលបាន​ការពេញនិយម​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន​ប្រទេស​កម្ពុជា វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​។ នេះ​ជាទី​លាន​មួយ​ដែល​ផ្តល់ឱកាស​សម្រាប់​យុវជន​ដែលមាន​ទេពកោសល្យ​ក្នុងស្រុក ដើម្បី​បញ្ចេញ​សមត្ថភាព ជំនាញ និង​សេចក្តីក្លាហាន​របស់ខ្លួន ដើម្បី​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា និង​ក្តី​សុបិន​របស់ខ្លួន​។ មាន​ក្រុម​កីឡាក​ឆ្នើម​ចំនួន ៦៤ ក្រុម​ចូលរួម​ប្រកួតប្រជែង​មក​ដណ្តើម​ពានរង្វាន់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។  
 
​កាន់តែ​អស្ចារ្យ​នោះ គឺ​ការប្រកួត​ផ្ទាល់​រវាង​ក្រុម​ជើងឯក​Tiger Street Football ឆ្នាំ ២០២០ និង​កីឡាករ​បាល់ទាត់​ថ្នាក់ជាតិ​ជាមួយ​តារា​សម្ដែង​ដ៏​ល្បី​រួមគ្នា​ជា​ក្រុម មាន​ការលេង​ហ្គេម​បាល់ទាត់​សប្បាយ​ជាច្រើន ដើម្បី​ទទួលបាន​សម្ភារ​កីឡា​ស្អាតៗ មានការ​បោះពុម្ព​ឈ្មោះ​លើ​អាវ​កីឡា​យក​ភ្លាមៗ និង​ការផ្តល់ជូន​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​ក្នុង​ក្លឹប​ទឹកកក​Tiger Crystal Igloo មាន​គំនូរ​សិល្បៈ​គូរ​ភ្លាមៗ​នៅ​បាល់​។ ជាពិសេស​មាន​កាន់តែ​ក៏​ក្រើ​កមាន​ការប្រគំ​តន្ត្រី​រយៈពេល ៣ ថ្ងៃ ចូលរួម​ដោយ​កំពូល​តារា​ល្បីៗ​ជាច្រើនរូប​ចាប់ពី​ថ្ងៃទី ២៨ ខែកុម្ភៈ​ដល់​ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០​។​


 
​ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ មានការ​គាំទ្រ​ពី​វីរៈបុរស​បាល់ទាត់​របស់​ប្រទេស​អង់គ្លេស​គឺ លោក Rio Ferdinand ដែល​បំពេញ​តួនាទី​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ហើយ​លោក​ត្រូវបាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់ ដែល​បានឈ្នះ​ពានរង្វាន់​ជាច្រើន និង​ជា​ខ្សែការពារ​ដ៏​ឆ្នើម​ផងដែរ​។ 
 
​លោក Rio Ferdinand ដែល​បាន​ចូល​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​តាម​អន​ឡាញ លោក​មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​ខ្ញុំ​មិនអាច​ចូលរួម​ផ្ទាល់​ជាមួយ​អ្នក​ទាំងអស់គ្នា​នា​ចុង​សប្តាហ៍​នេះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Tiger Street Football​។ ដោយសារ​មាន​ការរីក​រាលដាល​នូវ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​ទូទាំង​ពិភពលោក ខ្ញុំ​បានសម្រេច​ចិត្ត​ជៀសវាង​ការធ្វើដំណើរ​ទៅកាន់​ប្រទេសក្រៅ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​លើកដំបូង​សម្រាប់​រូបខ្ញុំ​ក្នុង​ថ្ងៃ​ណាមួយ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ខ្ញុំ​សូម​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង និង​សុំ​ការ​អធ្យាស្រ័យ និង​ការយោគយល់​ពី​បង​ប្អួ​ន​ទាំងអស់​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​មិត្ត​អ្នកគាំទ្រ​ទាំងអស់​នៅ​កម្ពុជា ដែល​បន្ត​គាំទ្រ​រូបខ្ញុំ​និង​ការយោគយល់​របស់​អ្នក ខ្ញុំ​សូម​កោតសរសើរ និង​សូម​ជូនពរ​កីឡាករ​ទាំងអស់​មានសំណាង​ល្អ​ក្នុង​ការប្រកួត​ខាងមុខនេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ទស្សនា​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​សង្ឃឹមថា​នឹងមាន​ឱកាស​ម្តងទៀត​មក​ទ​ស្សនា​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​ដោយមាន​ការគាំទ្រ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​»​។​
 
​លោក Rio Ferdinand គាំទ្រ​ការប្រកួត​នេះ​ពី​ចម្ងាយ​តាម​អន​ឡាញ​ដើម្បី​បង្ហាញ​សេចក្តី​សាទរ​គាំទ្រ​កីឡាករ​បាល់ទាត់ និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​មោះមុត​របស់ខ្លួន​ចំពោះ​ព្រឹត្តិការណ៍ Tiger Street Football ជាទី​លាន​មួយ​សម្រាប់​ពួកគេ​បញ្ចេញ​សមត្ថភាព និង​ការតាំង​ចិត្ត​ដ៏​មោះមុត​ក្នុងការ​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា និង​ក្តី​ស្រមៃ​របស់ខ្លួន​។  លោក​បាន​ចូលរួម​វគ្គ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកសារព័ត៌មាន ក្នុងស្រុក ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ៦:៣០ ល្ងាច ( ១១ ព្រឹក​តាម​ម៉ោង​តំបន់ GMT ) ។ លោក​ក៏បាន​ធ្វើ​វីដេអូ​ដែល​បង្ហាញ​សារ​គាំទ្រ​ដល់​ក្រុម​កីឡាករ​ចំនួន ៦៤ ក្រុម​ចុងក្រោយ​ដែល​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​កៅអី​ជា​ក្រុម​កំពូល​ឈ្នះ​ពាន​ជើងឯក និង​អបអរសាទរ​រដូវ​កាល​ឆ្នាំ​ដ៏​អស្ចារ្យ​មួយទៀត សម្រាប់​ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ​។​
 
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.
 
​រីករាយ​ពិសា​ស្រា​បៀរ ថៃ​ហ្គ័​រ ដោយ​ទំនួល​ខុសត្រូវ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com