អត្ថបទពាណិជ្ជកម្ម
ក្រុមបាល់ទាត់ សស​យក កំចាយមារ ក្លាយជា​ម្ចាស់​ជើងឯក​ទូទាំងប្រទេស Tiger Street Football 2020
03, Mar 2020 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជើងឯក Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស ដែលមាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​រហូតដល់​ទៅ ១៥,០០០​ដុល្លារ​អាមេរិក បាន​រកឃើញ​ហើយ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១ ខែមីនា បន្ទាប់ពី​ក្រុម​ខ្លាំង សស​យក កំចាយមារ បាន​យកឈ្នះ​ក្រុមបាល់ទាត់ VANDASAK ដោយ​លទ្ធផល​១ ទល់​០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​មុន​ឈានទៅ​គ្រង​ដំណែង​ជើងឯក​ទូទាំងប្រទេស ជាមួយ​រង្វាន់​១៥,០០០​ដុល្លារ​អាមេរិក​នេះ ក្រុម សស​យក កំចាយមារ បាន​ប្រកួត​យកឈ្នះ​ក្រុមបាល់ទាត់ Poipet United ដោយ​លទ្ធផល​៤​ទល់​១ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ឡើងមក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​។ នៅ​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម Rolling United ដោយ​លទ្ធផល​៣ ទល់​២ ឈាន​ឡើងទៅ​ប្រជែង​ដណ្តើម​តំណែង​ជើងឯក ដោយ​ត្រូវ​ប្រកួត​ក្រុមបាល់ទាត់ VANDASAK​។ នៅក្នុង​ការប្រកួត​យ៉ាង​តានតឹង​បំផុត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​សស​យក កំចាយមារ បាន​យកឈ្នះ​ក្រុមបាល់ទាត់ VANDASAK ក្នុង​លទ្ធផល​១ ទល់​០ ក្លាយជា​ម្ចាស់​ជើងឯក​ទូទាំងប្រទេស Tiger Street Football 2020​។​


 
​តំណាង​ក្រុមបាល់ទាត់ សស​យក កំចាយមារ បាន​បញ្ជាក់ថា ការដណ្តើម​បាន​តំណាង​ជើងឯក​ទូទាំងប្រទេស​លើក​ទី​១​នេះ បាន​កើតឡើង​ដោយសារតែ​ក្រុម​លេង​ជាមួយគ្នា ដោយ​ការរួបរួម​សាមគ្គីភាព មិត្តភាព​នៅក្នុង​ក្រុម​បានល្អ​។ ដូច្នោះ​ហើយ ពីមួយ​វគ្គ​ទៅមួយ​វគ្គ ចេះតែ​ទទួលបាន​ជោគជ័យ រហូត​ក្លាយជា​ម្ចាស់​ជើងឯក​ទូទាំងប្រទេស​។ លោក ប្តេជ្ញា​ថា Tiger Street Football រដូវ​កាល​ក្រោយ នឹង​ដណ្តើមបាន​ជើងឯក​ម្តងទៀត​។​
 
​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 បាន​ដំណើរ​ការប្រកួត អស់​រយៈពេល​២​ខែ ចែកចេញជា​៨​មណ្ឌល​។ ក្នុងនោះ​មណ្ឌល​តាម​បណ្តា​ខេត្ត​មាន​ចំនួន​៧ និង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១​មណ្ឌល​។ រយៈពេល​ប្រមាណ​២​ខែ​នេះ កម្មវិធី​បាន​សម្រិតសម្រាំង​យក​ក្រុម​ខ្លាំង ចេញពី​៨​មណ្ឌល​នោះ មាន​ចំនួន​៦៤​ក្រុម​ចូលរួម​ការ​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស ដោយ​លទ្ធផល​ក្រុម​ជើងឯក បាន​ទៅលើ​ក្រុមបាល់ទាត់ សស​យក កំចាយមារ ទទួលបាន​រង្វាន់​លើកទឹកចិត្ត ពី​ក្រុមហ៊ុនស្រា​បៀរ Tiger (CBL) ចំនួន​១៥,០០០ ដុល្លារ​អាមេរិក ក្រុម​ជើងឯក​រង​ក្រុមបាល់ទាត់ VANDASAK ទទួលបាន​រង្វាន់​៥,០០០​ដុល្លារ​អាមេរិក ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុមបាល់ទាត់ Rolling United ទទួលបាន​រង្វាន់ ២,៥០០ ដុល្លារ​អាមេរិក និង​ក្រុម​ចំណាត់​ក្រុមបាល់ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ទទួលបាន​រង្វាន់​១,០០០​ដុល្លារ​អាមេរិក​។ 
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ។​
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com