ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប នឹង​ធ្លាក់​ភ្លៀង នៅ​ថ្ងៃទី​៤-៦ មីនា
ជាតិ
ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប នឹង​ធ្លាក់​ភ្លៀង នៅ​ថ្ងៃទី​៤-៦ មីនា
04, Mar 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សង្កេតឃើញថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី គ្របដណ្ដប់​លើ​ភាគ​ពាយ័ព្យ ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយ័ព្យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅ​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៦ មីនា ឆ្នាំ​២០២០​។ ក្រសួង​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​អំឡុងពេល​៣​ថ្ងៃ​នេះដែរ​។


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៩​នេះ តំបន់​វាលទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ មាន​សីតុណ្ហភាព​ទាប​បំផុត​ពី​ចន្លោះ​២៤​ទៅ​២៦​អង្សា ហើយ​សីតុណ្ហភាព​ខ្ពស់បំផុត​ពី​ចន្លោះ​៣៦​ដល់​៣៨​អង្សា​។ 
 
​ចំណែក តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​ទាប​បំផុត​ពី​ចន្លោះ​២២​ទៅ​២៤​អង្សា និង​សីតុណ្ហភាព​ខ្ពស់បំផុត​ពី​ចន្លោះ​៣៣​ទៅ​៣៥​អង្សា​។ រីឯ តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ទាប​បំផុត​ពី​ចន្លោះ​២៤​ដល់​២៦​អង្សា និង​សីតុណ្ហភាព​ខ្ពស់បំផុត​ពី​ចន្លោះ​៣៤​ដល់​៣៦​អង​ក្សា​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​៕ 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com