អត្ថបទពាណិជ្ជកម្ម
​បុគ្គលិក​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ប្រមាណ​៨០​ភាគរយ​ជា​អ្នក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប
04, Mar 2020 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ជា​ផលិតផល​ដំបូងបង្អស់​ដែល​ផលិត​ទឹក​ចេញពី​ប្រភពទឹក​ដោយផ្ទាល់​ពី​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប​។ មាន​ភូមិសាស្ដ្រ​នៅជាប់​ភ្នំ​គូលែន នៃ​ស្រុក​បន្ទាយស្រី រោងចក្រ​ផលិត​ទឹករ៉ែ អូ​គូលែន បានផ្តល់​ឱកាស​ការងា​រ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដែល​សរុប​មាន​បុគ្គលិក​ប្រមាណ ៨០​ភាគរយ​ជា​អ្នកស្រុក​បន្ទាយស្រី​។
 
​អ្នកស្រី មាន មូល ជា​បុគ្គលិក​ផ្នែក​ពិនិត្យ​ទឹក ឬ​ផ្នែក​ឡា​បូ បានធ្វើការ​ក្នុង​រោងចក្រ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ៥​ឆ្នាំ​មកហើយ​។ អ្នកស្រី មាន មូល បន្ថែមថា គាត់​សប្បាយចិត្ត​ពេល​មាន​កន្លែង​ការងារ​នៅ​ជិត​ផ្ទះ គឺមាន​ចំងាយ​ត្រឹម​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​មិន​ចំណាយ​ច្រើន​។ ស្ត្រី​រូបនេះ បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ទីនេះ​ល្អ​សម្រាប់​ខ្ញុំ ដោយសារ​នៅ​ជិត​ផ្ទះ លុយ​ខែ​សមរម្យ​អាច​ទទួលយកបាន និង​សម្រួល​ជីវភាព​ខ្ញុំ​បាន​ច្រើន ក្រៅពីនេះ​ក្រុមហ៊ុន​ផ្តល់​ធានារ៉ាប់រង​សុខភាព​ប្រចាំឆ្នាំ និង​ផ្តល់​កាដូ​លើកទឹកចិត្ត​សម្រាប់​បុគ្គលិក និង​កាដូ​សម្រាប់​កូន​...​ខ្ញុំ​នឹង​ផ្ញើ​ជីវិត​នៅទីនេះ ក្រុមហ៊ុន​ចប់​ពេលណា គឺ​ចប់​ពេលនោះ​ដែរ​»​។​
 
​រីឯ​បុគ្គលិក​ផ្នែក​វេច​ខ្ចប់ អ្នកនាង ផាត់ សាវឿន បានបង្ហាញ​ចិត្ត​រីករាយ និង​មាន​ភាព​កក់​ដៅ​ក្នុងការ​ធ្វើការ​នៅ​រោងចក្រ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​។ ចូលធ្វើការ​ដំបូង​ពេល​ក្រុមហ៊ុន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣ អ្នកនាង សា​វឿ​ត ជា​បុគ្គលិក​ផ្នែក​បោសសំអាត​ធម្មតា តែ​រយៈពេល​៣​ឆ្នាំ​ក្រោយមក ថ្នាក់ដឹកនាំ​ក៏​រើស​អ្នកនាង​ឱ្យទៅ​ផ្នែក​វេច​ខ្ចប់​វិញ​។ មុន​ធ្វើការ​ក្នុង​រោងចក្រ​នេះ អ្នកស្រុក​បន្ទាយស្រី​រូបនេះ​ជា​អ្នកធ្វើ​ស្រែចម្ការ និង​មាន​ជីវភាព​ខ្វះខាត​។ អ្នកនាង សា​វឿ​ត ប្រាប់ថា ការងារ​ក្នុង​រោងចក្រ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ជួយ​សម្រាល​ជីវភាព​គ្រួសារ​អ្នកនាង​បាន​ច្រើន អាច​ទិញ​ម៉ូតូ​ជិះ​មក​ធ្វើ​ការដែល​ពីមុន​ត្រឹម​ជិះ​កង់ និង​អាចមាន​លទ្ធភាព​ទិញ​សម្ភារ​ប្រើប្រាស់​បានជា​ច្រើន​ទៀត​។​


 
​លោកស្រី នៅ សុខ​ហ៊ាង ប្រធាន​ផ្នែក​ទីផ្សារ និង​ស្លាក​សញ្ញា នៃ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន លើកឡើងថា ក្រុមហ៊ុន​បង្កើតឡើង​ដោយបាន​សម្រួល​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ពិសេស​ក្នុង​តំបន់​ស្រុក​បន្ទាយស្រី​តែម្ដង ដែល​ក្នុងនោះ​មាន​ចំនួន​ប្រមាណ​៨០​ភាគ​។ លោកស្រី​បន្ថែមថា ក្រុមហ៊ុន​បានផ្តល់​ឱកាស​ការងារ​ល្អប្រសើរ​ដល់​បុគ្គលិក​ទាំងអស់​នៅទីនេះ ដែល​សម្រួល​កម្រិតជីវភាព និង​លែងឱ្យ​ពលរដ្ឋ​ទាំងនោះ​ឈប់​ចូល​ព្រៃ​ដោយ​ប្រថុយប្រថាន​។​ល​។ ទឺ​ក​រ៉ែ​ធម្មជាតិ អូ​គូលែន គឺជា​ផលិតផល​ខ្មែរ​ស្ថិតនៅក្នុង​ខេត្តសៀមរាប​។ បុគ្គលិក​ភាគច្រើនបំផុត គឺជា​ជនជាតិខ្មែរ​។ ទិញ​ផលិតផល​ខ្មែរ គឺ​ជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ច​ខ្មែរ​។ ទិញ​ផ​លិ​ផល​បរទេស គឺ​ជួយ​ង្កើ​ត​ការងារ​ជូន​ពលករ​បរទេស និង​សេដ្ឋកិច្ច​បរទេស​។ 
 
​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន គឺជា​ប្រភេទ​ទឹក​ដែលមាន​សមាសធាតុ​រ៉ែ​ពី​ធម្មជាតិ ដោយ​ពុំមាន​បញ្ចូល​សារធាតុ​ផ្សេង​ឡើយ​។ ទឹក «​អូ​គូលែន​» ត្រូវបាន​ស្រាវជ្រាវ​និង​ទាញយក​ដោយ​អ្នកជំនាញ​ដែល​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ផលិត​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​អន្តរជាតិ​។ 
 
​ក្រុមហ៊ុន Kulara Water (​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​) កាលពី​ថ្ងៃទី ២៦ ខែមិថុនា​ឆ្នាំ​២០១៩ កន្លងទៅ បានទទួល​ពានរង្វាន់ ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម (CSR)​ដែល​រៀបចំ​ឡើងជា​លើកដំបូង ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ សម្រាប់ ក្រុមហ៊ុន Kulara Water  ពានរង្វាន់ CSR នេះ​បានមក ដោយសារ​កិច្ចការ​ទាំងមូល​របស់​ក្រុមហ៊ុន ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com