អត្ថបទពាណិជ្ជកម្ម
ស្ត្រី​រូប​ណា​ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក សម្រាប់​ថ្ងៃ 8 មីនា​ខាងមុខនេះ​?
04, Mar 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ទិវា​សិទ្ធិនារី​អន្តរជាតិ គឺជា​ទិវា​មួយ​ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃ 8 មីនា ជា​រៀងរាល់ឆ្នាំ​ទូទាំង​ពិភពលោក ដើម្បី​សម្តែង​នូវ​ការគោរព ស្រលាញ់ និង​ការលើកកម្ពស់ និង​ឲ្យ​តម្លៃ​ស្ត្រី​លើ​គ្រប់​វិស័យ​ស្មើនឹង​បុរស រហូត​គេ​បានចាត់ទុក​ស្ត្រី ជា​មាតា​ពិភពលោក​ថែមទៀត​ផង​។
 
​សម្រាប់​ទិវា​សិទ្ធិនារី​អន្តរជាតិ លើក​ទី​109 ដែល​ត្រូវ​នឹង​ថ្ងៃទី 8 មីនា ឆ្នាំ​2020 ខាងមុខនេះ តើ​ប្រិយមិត្ត​បានគិត​ទុក​ហើយ​ឬ​នៅ ថា​ស្ត្រី ឬ​មិត្ត​នារី​រូប​ណា ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក​? ចុះ​មានបាន​ត្រៀម​ពាក្យពេចន៍​ជូនពរ និង​កាដូ​ពិសេសៗ សម្រាប់​ពញ្ញាក់​អារម្មណ៍​ពួកគាត់​ហើយ​ឬ​នៅ​?  
 
​ប្រសិនបើ ស្ត្រី​និ​មិ​ត្តិ​រូប​ក្នុង​ដួងចិត្ត​របស់​អ្នក ជា​អ្នកមានគុណ ដូចជា​អ្នក​ម្តាយ​ជាដើម អ្នក​អាច​បើក​ហ្វេ​ស​ប៊ុ​ក Messenger របស់​អ្នក​ក្នុង​ទូរស័ព្ទ OPPO Reno2 F ឬ​ម៉ូ​ដែល​ផ្សេងទៀត​របស់ OPPO ខ​ល​ទៅ​ជូនពរ​គាត់​ដោយ​រៀបរាប់ថា «​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ កូន​សូម​ជូនពរ​ម៉ែ​ឲ្យ​មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ភារកិច្ច ហើយ​កូន​ចង់​និយាយថា កូន​ស្រឡាញ់​ម៉ាក់​ជាងគេ ម៉ែ​គឺជា​ស្ត្រី​ម្នាក់​ដែល​ស្អាត ខ្លាំងពូកែ និង​អស្ចារ្យ​ជាងគេ​លើ​លោក ក្នុង​ដួងចិត្ត​កូន​។ ម៉ែ​ជា​ម្លប់​ដ៏​សែន​ត្រជាក់​សម្រាប់​កូន ម៉ែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​ភាពកក់ក្តៅ និង​តែងតែ​នៅក្បែរ​កូន​គ្រប់​កាលៈទេសៈ​ទាំងអស់ មិន​ថា​មាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ ទោះបី​ពេលខ្លះ​កូន​ធ្លាក់​ដល់​ចំណុចសូន្យ​ក៏ដោយ​»​។​


 
​ក្នុងករណី​អ្នក ចង់​ទិញ​កាដូ​សម្រាប់​អ្នក​ម្តាយ ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​ខាងមុខនេះ អ្នក​អាច​ពិចារណា ស្មា​ត​ហ្វូ​ន​កំពុង​ពេញនិយម​កាមេរ៉ា​បួន 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អេក្រង់​ធំ ថ្ម​កាន់​បានយូរ 5000mAh អ៊ីនធឺណិត​ដើរ​លឿន ថតរូប​និង​វីដេអូ​ខ​ល​ច្បាស់​ស្អាត គឺ OPPO A9 2020 ($269), A5 2020 ($199, រ៉េ​ម​4GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB), និង A5 2020 ($169, អង្គ​ផ្ទុក​ទិន្នន័យ 64GB) ឬក៏​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បី ស៊េរី​ថ្មី​បំផុត A31  ($179, រ៉េ​ម​4G អង្គ​ផ្ទុក​ទិន្នន័យ 128GB) ធានាថា​អ្នក​ម្តាយ​របស់​អ្នក ញញឹម​បិទមាត់​មិន​ជិត​ជាក់​ជាមិនខាន​។ 
 
​ចំណែកឯ វីរៈនារី​ក្នុង​ដួងចិត្ត​អ្នកជា​អ្នកជំនួញ​, បុគ្គលិក​ក្រុមហ៊ុន​, ម្ចាស់​អាជីវកម្ម ឬ​មាន​ឋានៈ​ធំដុំ​ក្នុងសង្គម​វិញ លោកអ្នក​អាច​ផ្ញើ​សារ​ជូនពរ ជាមួយនឹង​ពាក្យពេចន៍​ផ្លូវការ​ដូចជា អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ​លើក​ទី​109 ឬ​ត្រៀម​កាដូ​ទូរស័ព្ទ OPPO Reno 10x Zoom 12GB ($899) មាន​រ៉េ​ម​ទំហំ​យក្ស 12GB អាច​ហ្សូ​ម​បាន​ប្រវែង​វែង​រហូតដល់​60​ដង​, Reno 2 ($599) និង Reno2 F ($349) ស្មា​ត​ហ្វូ​ន​កាមេរ៉ា​បួន 48​មេ​ហ្គា​ភិ​ក​ស៊ែ​ល​។ 
 
​សរុបមក ពាក្យ​ជូនពរ សារ​ជូនពរ វីដេអូ​ខ​ល​ជូនពរ ឬ​កាដូ​ពិសេស​ផ្សេងៗ ដូចជា​ទូរស័ព្ទដៃ OPPO សម្រាប់​ស្ត្រី ឬ​មិត្ត​នារី​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ 8​មីនា ខាងមុខនេះ ពិត​ជាមាន​សារៈសំខាន់ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ វីរៈនារី ឬ​ស្ត្រី​ដែលជា​និមិត្តរូប ក្នុង​ដួងចិត្ត​អ្នក ព្រោះ​វា​ឆ្លុះបញ្ចាំង​នូវ​ការគោរព​ស្រឡាញ់ ផ្តល់​ការ​កម្លាំងចិត្ត និង​តម្លៃ​ដល់​ពួកគាត់​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com