អត្ថបទពាណិជ្ជកម្ម
តន្ត្រី​ទេសចរណ៍ Brew The Beat ស្រា​បៀរ​កម្ពុជា នឹង​បន្តដំណើរ​ទៅ​ខេត្តកំពង់ចាម ជាមួយ​កំពូល​តារាចម្រៀង​លោក ឆន សុ​វណ្ណា​រាជ និង​តារា​ស្រី​ប្រុស​ជាច្រើន​ទៀត​ចុង​សប្តាហ៍​នេះ
04, Mar 2020 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat របស់​ស្រា​បៀរ កម្ពុជា នឹងធ្វើ​ដំណើរ ទៅដល់​ទី​រួម​ខេត្តកំពង់ចាម នា​ចុង​សប្តាហ៍​ថ្ងៃទី ៦-៧ មីនា​នេះ នៅលើ​ទឹកដី​សួន​កំពុង​រង់ចាំ​ដែល​ជាទី​តាំងទី 13 នៃ​ដំណើរ​កម្សាន្ត​ទាំង មូល​សរុប ២៤ ខេត្ត​ក្រុង​។
 
​តារាចម្រៀង ដែល​នឹងត្រូវ​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ ក្នុង​ការប្រគំ​តន្ត្រី​នេះ រួមមាន​
 
​លោក ឆន សុ​វណ្ណា​រាជ​, អ្នកនាង ពេជ្រ សោភា​, អ្នកនាង សុខ ស្រី​នាង​, វី ឌី​ណែ​ត​, រ៉េត ស៊ូ​ហ្សា​ណា​, Step, សំ សុវណ្ណារ៉ា​ក់​, គង់ ចំរើន​, កែវ សុ​បញ្ញា និង​លោក​វង្ស តារា​រតនា​។​
 
​ដូច្នេះ​លោកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​គោរព​អញ្ជើញ ពលរដ្ឋ​ខេត្តកំពង់ចាម ចូលរួម​ទស្សនា​ផ្ទាល់ និង​ទទួលយក​ភាពសប្បាយ​រីករាយ ជាមួយ​កម្មវិធី​តន្ត្រី​ឆ្នាំ​ថ្មី ពី​ស្រា​បៀរ កម្ពុជា ទាំងអស់គ្នា​។ ហើយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ក៏​អាច​តាមដាន​ទស្សនា​ការផ្សាយ​ផ្ទាល់ អំពី​កម្មវិធី​នេះ ចាប់ពី​ម៉ោង ៨​ល្ងាច តទៅ​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា តន្ត្រី​ស្រា​បៀរ កម្ពុជា បានចាប់ផ្តើម​ចេញដំណើ​រ តាំងពី​សប្តាហ៍​ទី​២ ខែធ្នូ​ឆ្នាំ​២០១៩ មកម្ល៉េះ​។ បើ​គិត​មក​ត្រឹម​ពេលនេះ តន្ត្រី​ទេសចរណ៍ បាន​ប្រព្រឹត្តទៅបាន​ចំនួន ១២ ខេត្ត​ក្រុង​ហើយ ដោយ​បន្សល់ទុក​នូវ​ភាពសប្បាយ​រីករាយ យ៉ាងខ្លាំង​ដល់​អ្នកចូលរួម​ទស្សនា​ផ្ទាល់​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com