អត្ថបទពាណិជ្ជកម្ម
OPPO ផ្តល់​អាជ្ញាប័ណ្ណ​ប៉ាតង់ ដល់​ឧស្សាហកម្ម​ឧបករណ៍ប្រើប្រាស់​ឆ្លាត​វៃ IoT តាមរយៈ​វេទិកា​ផ្តល់​អាជ្ញាប័ណ្ណ Avanci
04, Mar 2020 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ឆ្លាត​វៃ​ឈានមុខ​លំដាប់​ពិភពលោក OPPO បានប្រកាសថា ខ្លួន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ប៉ាតង់​ស្តង់ដារ​សកល បច្ចេកវិទ្យា 3G និង 4G ដល់ ទីផ្សារ​ឧបករណ៍​ឆ្លាត​វៃ IoT និង​រថយន្ត​។ កាល​ប្រកាស​នេះ ធ្វើឡើង​នៅក្នុង​វេទិកា​ផ្តល់​សិទ្ធិ​ប៉ាតង់ Avanci  កាលពី​ថ្ងៃទី 2 មីនា 2020 នៅ​ទីក្រុង​សិន​ជិន​ប្រទេស​ចិន​។
 
​លោក Adler Feng នាយក​ជាន់ខ្ពស់​នៃ​កម្មសិទ្ធិបញ្ញា របស់ OPPO បាន​មានប្រសាសន៍ថា​៖« OPPO តែងតែ​ប្តេជ្ញាចិត្ត ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម ឱ្យមាន​ភាពល្អប្រសើរ​។ យើង​មាន​ឆន្ទៈ ផ្តល់​អាជ្ញាប័ណ្ណ​ប៉ាតង់​សំខាន់ៗ របស់ OPPO ដល់​ឧស្សាហកម្ម ដោយ​ផ្អែកលើ ភាពសមហេតុ​ផល យុត្តិធម៌ និង​គ្មាន​ការរើសអើង (FRAND)​។ យើង​មាន​សេចក្តី​រីករាយ ក្នុងការ​ផ្តល់នូវ​អាជ្ញាប័ណ្ណ​ប៉ាតង់​ស្តង់ដារ នៃ​ការទំនាក់ទំនង បច្ចេកវិទ្យា​3G និង 4G ដល់​សហគ្រិន​ផលិត​ឧបករណ៍​ឆ្លាត​វៃ IoT និង រថយន្ត តាមរយៈ​ក្រុមហ៊ុន Avanci»​។ 
 
​លោក Kasim Alfalahi ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Avanci បាន​មានប្រសាសន៍ថា​៖«​យើង​ពិតជា​រីករាយ និង​សូម​ស្វាគមន៍​វត្តមាន ក្រុមហ៊ុន​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO ក្នុង​វេទិកា Avanci ។ ក្រុមហ៊ុន Avanci ជួយ​ក្រុមហ៊ុន​នានា​ដូចជា ក្រុមហ៊ុន​OPPO ជាដើម ឲ្យ​ទទួលបាន​ផលចំណេញ​សមរម្យ លើ​ការវិនិយោគ​និង​អភិវឌ្ឍន៍ តាមរយៈ​ការរក​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព សមភាព​នៃ​ផលប្រយោជន៍​របស់​ម្ចាស់​កម្មសិទ្ធិ និង​អាជ្ញាប័ណ្ណ​ដែល​មាននៅ​ជុំវិញ​ពិភពលោក និង​បន្ត​ជំរុញ​ការច្នៃប្រឌិត​ថ្មី​»​។​


 
Avanci គឺជា​វេទិកា​ផ្តល់​សិទ្ធិ​ប៉ាតង់​មួយ ដែលជា​ដំណោះស្រាយ​សម្រាប់​អ្នកលក់​ឧបករណ៍​ឆ្លាត​វៃ IoT ដើម្បី​ទទួលបាន​បច្ចេកវិទ្យា​ទំនាក់ទំនង​ឥត​ខ្សែ​។ ម៉ាក​យីហោ​រថយន្ត​ចំនួន 14 ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ តាមរយៈ Avanci​។ ក្រុមហ៊ុន Avanci បាន​ទាក់ទាញ​អ្នក​កាន់       ប័ណ្ណ​ប៉ាតង់​សំខាន់ៗ ចំនួន 38 រួមទាំង OPPO ។ វត្តមាន​ក្រុមហ៊ុន OPPO ឆ្លុះបញ្ចាំង​ពី​ប៉ាតង់​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ទំនាក់ទំនង​ឥត​ខ្សែ​។​
 
​ក្នុងនាម​ជា​ម៉ាក​យីហោ​បច្ចេកវិទ្យា​ឈានមុខ​គេ OPPO តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការច្នៃប្រឌិត និង​ស្រាវជ្រាវ R&D ដើម្បី​ផ្តល់នូវ​ផលិតផល និង​បទពិសោធន៍ សេវាកម្ម​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំ 2020 ក្រុមហ៊ុន OPPO មាន​ពាក្យសុំ​ប៉ាតង់​ទូទាំង​ពិភពលោក ចំនួន​ជាង 43,000 និង​ប័ណ្ណ​ប៉ាតង់​ជាង 16,000 រួមទាំង​ពាក្យស្នើសុំ​ប៉ាតង់​ជាង ៣៨,០០០ សម្រាប់​ការច្នៃប្រឌិត​បង្កើត​ថ្មី​ស្មើនឹង​88% នៃ​ពាក្យសុំ​ប៉ាតង់​សរុប​៕








(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com