COVID-19
ជាតិ
កាកបាទក្រហមកម្ពុជា ផ្អាក​ការ​ប្រារព្ធ​ទិវា​៨​ឧសភា ដោយសារតែ COVID-19
05, Mar 2020 , 9:19 am        
រូបភាព
រូបភាពពីកាកបាទក្រហមកម្ពុជា
រូបភាពពីកាកបាទក្រហមកម្ពុជា
​ភ្នំពេញ​៖ កាកបាទក្រហមកម្ពុជា ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម នា​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហម ដែលជា​ខួប​លើក​ទី​១៥៧​។ ការផ្អាក​នេះ​ដោយសារតែ​បច្ចុប្បន្ន បណ្ដា​ប្រទេស​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម COVID-19​។​

 
​សេចក្ដីប្រកាស​ព័ត៌មាន កាកបាទក្រហមកម្ពុជា​នឹង​ផ្អាក​ប្រារព្ធ​ខួប​លើក​ទី​១៥៧​នេះ ព្រោះតែ​ជំងឺ COVID-19 ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ ទោះជា​មិន​រៀបចំ​ក៏​កាកបាទក្រហមកម្ពុជា នៅតែ​បន្ត​ការប្រមូល​មូលនិធិ និង​ស្វាគមន៍​រាល់​ការចូលរួម​ជា​វិភាគទាន​ទាំងអស់​។ 
 
​មូលនិធិ​ដែល​ទទួលបាន​ទាំងអស់ នឹង​យកទៅ​បរិច្ចាគ ដោយ​មិនមាន​ការរើសអើង ដែល​សំដៅលើ​ការចូលរួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ជីវិត ការកសាង​ធន់​ទៅនឹង​គ្រោះធម្មជាតិ ឬ​មហន្តរាយ​នានា ការកាត់បន្ថយ​អាត្រា​អ្នក​ឈឺ និង​ស្លាប់​នៃ​មាតា និង​កុមារ ការលើកកម្ពស់​គោលការណ៍​គ្រឹះ នៃ​តម្លៃ​មនុស្សធម៌ សេចក្ដីថ្លៃថ្នូរ​របស់​ម​នុស្ស​ជាតិ និង​វប្បធម៌​អហិង្សា​៕

Tag:
 ទិវា​ពិភពលោក​
  អឌ្ឍចន្ទ​ក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com