ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ភេសជ្ជៈ​អ្វីខ្លះ​ជួយ​បំបាត់​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស​?
19, Oct 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​អាកា​រៈ​ទល់លាមក​កើតមានឡើង​នៅពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុងការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​ឲ្យ​មានការ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់​ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រាងកាយ រួមទាំង​ជំងឺ​ឫសដូងបាត និង​មហារីក​ពោះវៀនធំ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​ធម្មជាតិ​មួយចំនួន​ដែល​ជួយ​បង្កើន​ចលនា​ពោះវៀន​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ៖
 
១. ទឹក​ផ្លែ​ប៉ោម​ស្រស់​
 
​នេះ​ក៏​ព្រោះតែ​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​សារធាតុ Sorbitol ដែល​ជួយ​បន្ទន់​លាមក ព្រមទាំង​ធ្វើឲ្យមុខងារ​នៃ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។ អ្នកទទួល​ទាន​ជាតិ​ស​សៃ​ច្រើន​ប៉ុណ្ណា លាមក​របស់​អ្នក​កាន់តែ​ទន់​ប៉ុន​នោះដែរ ហើយ​រាងកាយ​អាច​បញ្ចេញ​វា​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​បញ្ហា​ទល់លាមក​។​
 
២. ទឹក​ផ្លែ​ឪឡឹក​ស្រស់​
 
​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បណ្ដាលឲ្យទល់លាមក​ទៀតផង​។​
 
៣. ទឹកក្រូច​ឆ្មារ​
 
​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ​និង​សកម្ម​។​
 
៤. ទឹក​
 
​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​នៅពេល​អ្នក​ទល់លាមក​។ អ្នក​គួរ​បង្កើន​ការទទួល​ទាន​ទឹក​ដើម្បី​ទប់ស្កាត់​បញ្ហា​លាមក​ឡើង​រឹង​ស្ងួត​ពិបាក​នឹង​បញ្ចេញ​។ ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ធ្វើឱ្យ​លាមក​ទន់​ងាយ​នឹង​បញ្ចេញ​មក​ក្រៅ​។​

៥. ទឹក​ទំពាំងបាយជូរ​ស្រស់​
 
​ទំពាំងបាយជូរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​បន្ទន់​លាមក​និង​សម្រួល​ចលនា​ពោះវៀន​។​
 
៦. តែ​រុក្ខជាតិ​
 
​តែ​ផ្កា Chamomile និង​ខ្ញី​ក្រៀម គឺ​ប្រសើរ​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ឈឺពោះ ចង្អោរ​ចង់​ក្អួត និង​ទល់លាមក​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ឆុងតែ​នេះ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១០ នាទី​សិន សឹម​ទទួលទាន​។​
 
៧. ទឹក​គ្រាប់​ជី​
 
​គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។​
 
៨. ទឹក​ម្រះ​ស្រស់​
 
​ទឹក​ម្រះ​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ម្រះ​ស្រស់​មួយ​កែវជា​ប្រចាំ​។​
 
៩. ទឹក​ម្នាស់​ស្រស់​

​ទឹក​ផ្លែ​ម្នាស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​អាកា​រៈ​ទល់លាមក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុង​ម្នាស់​ក៏​ជួយ​បំបែក​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ក្នុងការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com