អត្ថបទពាណិជ្ជកម្ម
​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ផលិតផល​ខ្មែរ ផលិត​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប
05, Mar 2020 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ជា​ផលិតផល​ដំបូងបង្អស់​ដែល​ផលិត​ទឹក​ចេញពី​ប្រភពទឹក​ដោយផ្ទាល់​ពី​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប​។ មាន​ភូមិសាស្ដ្រ​នៅជាប់​ភ្នំ​គូលែន នៃ​ស្រុក​បន្ទាយស្រី រោងចក្រ​ផលិត​ទឹករ៉ែ អូ​គូលែន បានផ្តល់​ឱកាស​ការងា​រ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដែល​សរុប​មាន​បុគ្គលិក​ប្រមាណ ៨០​ភាគរយ​ជា​អ្នកស្រុក​បន្ទាយស្រី​។ ក្រុមហ៊ុន Kulara Water (​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​) កាលពី​ថ្ងៃទី ២៦ ខែមិថុនា​ឆ្នាំ​២០១៩ កន្លងទៅ បានទទួល​ពានរង្វាន់ ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម (CSR)​ដែល​រៀបចំ​ឡើងជា​លើកដំបូង ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។
 
​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន គឺជា​ប្រភេទ​ទឹក​ដែលមាន​សមាសធាតុ​រ៉ែ​ពី​ធម្មជាតិ ដោយ​ពុំមាន​បញ្ចូល​សារធាតុ​ផ្សេង​ឡើយ​។ ទឹក «​អូ​គូលែន​» ត្រូវបាន​ស្រាវជ្រាវ​និង​ទាញយក​ដោយ​អ្នកជំនាញ​ដែល​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ផលិត​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​អន្តរជាតិ​។ 
 
​ក្រុមហ៊ុន Kulara Water (​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​) កាលពី​ថ្ងៃទី ២៦ ខែមិថុនា​ឆ្នាំ​២០១៩ កន្លងទៅ បានទទួល​ពានរង្វាន់ ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម (CSR)​ដែល​រៀបចំ​ឡើងជា​លើកដំបូង ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ សម្រាប់ ក្រុមហ៊ុន Kulara Water,  ពានរង្វាន់ CSR នេះ​បានមក ដោយសារ​កិច្ចការ​ទាំងមូល​របស់​ក្រុមហ៊ុន ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​៕ 




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com