COVID-19
អន្តរជាតិ
COVID-19៖ ស្វ៉ីសមាន​ករណី​ស្លាប់​ដំបូង​បំផុត​ក្នុងចំណោម​អ្នក​កើត​៨០​ករណី​
05, Mar 2020 , 5:37 pm        
រូបភាព
​ស្វុីស នា​ថ្ងៃទី​៥ ខែមីនា បានប្រកាស​រកឃើញ​ក​រ​ណី​ស្លាប់​ដំបូង​បំផុត​នៅក្នុង​ប្រទេស ខណៈពេល​ករណី​ឆ្លង​មាន​ចំនួន​សរុប ៨០​ករណី​។


 
​បើតាម​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ស្វុីស អ្នកជំងឺ​វ័យ ៧៤​ឆ្នាំ បានទទួល​មរណភាព​ដោយសារ COVID-19​។ បន្ទាប់ពី​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ លោក​ត្រូវបាន​គេ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នា​ថ្ងៃទី​៣ ខែមីនា​។ ដោយសារតែ​គួបផ្សំ​ជាមួយ​ស្ថានភាព​សុខភាព និង​ជំងឺ​រាំ​រ៉ៃ អ្នកជំងឺ​រូបនេះ មិនអាច​ត្រូវគេ​ជួយសង្គ្រោះ​ពី​COVID-19 បានឡើយ​។ 
 
​សូមបញ្ជាក់ថា អ្នកជំងឺ​ផ្ទុក​COVID-19 ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត គឺជា​អ្នកជំងឺ​មាន​ផ្ទុក​ជំងឺ​រាំ​រ៉ៃ​រួចមកហើយ ក្នុងនោះ​មានដូចជា​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ ប្រព័ន្ធ​បន្សាំ​ចុះខ្សោយ​ជាដើម​។ ភាគច្រើន​នៃ​អ្នកជំងឺ ដែល​ទទួលមរណភាព​មាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ​៕ 

Tag:
 ស្វ៊ី​ស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com