COVID-19
អន្តរជាតិ
​សមាជិកសភា​បារាំង លោក Jean-Luc Reitzer ឆ្លង COVID-19 ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​
06, Mar 2020 , 9:06 am        
រូបភាព
សមាជិកសភា Jean-Luc Reitzer
សមាជិកសភា Jean-Luc Reitzer
​សមាជិក​សភាជាតិ​បារាំង លោក Jean-Luc Reitzer ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BFMTV នា​ថ្ងៃទី​៥ ខែមីនា​។​

 
​តាមរយៈ​សន្និសីទកាសែត​របស់​ប្រធាន​សភាជាតិ​បារាំង លោក Richard Ferrand បាន​លើកឡើងថា លោក Jean-Luc Reitzer មកពី​គណបក្ស​សាធារណរដ្ឋ ត្រូវបាន​គេ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នា​ថ្ងៃទី​៥ ខែមីនា បន្ទាប់ពី​រកឃើញថា​មាន​ផ្ទុក COVID-19​។ ក្រៅពី​សមាជិកសភា​រូបនេះ នៅមាន​បុគ្គលិក​ធ្វើការ​ក្នុង​សភា​ម្នាក់​ដែរ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែមីនា អ្នក​ឆ្លង​នៅ​បារាំង​បាន​កើន​រហូតដល់ ៤២៣​ករណី និង​មាន​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន ៧​ករណី និង​អ្នកជា​សះស្បើយ ១២​ករណី​៕ 

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com