COVID-19
អន្តរជាតិ
អ្នកជំងឺ​អាយុ​១០១​ឆ្នាំ​ម្នា​ក់នៅ​វូ​ហាន បានជា​សះស្បើយ​ពី COVID-19
06, Mar 2020 , 1:18 pm        
រូបភាព
អ្នកជំងឺវ័យ១០១ឆ្នាំ និងគ្រូពេទ្យ ពេលចេញពីមន្ទីរពេទ្យមួយនៅវូហាន។ រូបថត China Daily
អ្នកជំងឺវ័យ១០១ឆ្នាំ និងគ្រូពេទ្យ ពេលចេញពីមន្ទីរពេទ្យមួយនៅវូហាន។ រូបថត China Daily
ដោយ: ថ្មីៗ
​បុរស​វ័យ​១០១​ឆ្នាំ​ម្នាក់ បានជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត COVID-19 ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃទី​៥ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​របស់ China Daily​។​



​អ្នកជំងឺ​ដែល​មិន​ត្រូវបាន​បង្ហើប​អត្តសញ្ញាណ​នោះ ត្រូវបាន​ពិនិត្យឃើញ​វិជ្ជមាន COVID-19 កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ប៉ុន្តែ​មាន​ស្ថានភាព​ធម្មតា​។ កន្លងមក ក៏មាន​ករណី​ស្ត្រី និង​បុរស​វ័យ​៩៨​ឆ្នាំ ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រុង​វូ​ហាន ដែលជា​ទីកន្លែង​ផ្ទុះ COVID-19 ដំបូង​គេ​នោះ មានការ​ឆ្លង​ជិត​៥​ម៉ឺន​ករណី ក្នុងនោះ​ស្លាប់​២៣២៨​នាក់ និង​ត្រូវបាន​ព្យាបាល​សះស្បើយ​ជាង​២៧០០០​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com