អត្ថបទពាណិជ្ជកម្ម
សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា រៀបចំ​មហាសន្និបាតរ​បស់​ខ្លួន​រយៈពេល​៥​ឆ្នាំ​(២០១៥-២០១៩) និង​ទិសដៅ​ឆ្នាំ​២០២០
07, Mar 2020 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា បាន​ប្រារព្ធ​មហាសន្និបាត បូកសរុប​ការងារ​រយៈពេល​៥​ឆ្នាំ ចាប់ពី​២០១៥​ដល់​២០១៩ និង​គម្រោង​ផែនការ​ឆ្នាំ​២០២០​របស់ខ្លួន ក្រោម​ពាក្យស្លោក​«​រួមគ្នា​បង្កើត​គណៈកម្មកា​រ​ដល់​គោលដៅ​»​។ មហាសន្និបាត​នេះ ត្រូវបាន​ប្រារព្ធ​ឡើង នា​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​Dyvith ដែលមាន​ការចូលរួម​ជា​ប្រធានកិត្តិយស​ពី​សំណាក់ លោក ធឹ​ម សុ​ផា និង​លោក ចៅ ចាន់​ធឿន ប្រធាន​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា ព្រមទាំង​គណកម្មការ និង​ភ្ញៀវកិត្តិយស​ដែលជា​សមាជិក​របស់​ស​មា​គម​ផងដែរ​។​
 
​លោក ចៅ ចាន់​ធឿន ប្រធាន​សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា បាន​មានប្រសាសន៍ថា ទស្សនវិស័យ​របស់​ស​មា​គម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា គឺ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​សុខុមាលភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង និង​កាត់បន្ថយ​ភាពក្រីក្រ​។ លោក​បន្ថែមថា​៖«​តាមរយៈ​គម្រោង​របស់​សមាគម ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មានគុណ​ត​ម្លៃ នៃ​ជីវិត តាមរយៈ​គម្រោង​ធំៗ​ទាំងនេះ គឺ​«​កើត​»​មាន​គេ​គាំទ្រ «​ការ​»​មាន​គេ​ចូលរួម​អបអរសាទរ «​កប់​» មាន​គេ​ចូលរួម​មូលនិធិ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​សមាជិក​សមាជិកា ពេល​ជួប​ហានិភ័យ​ជីវិតចុងក្រោយ រួម​ជាមួយនឹង​គម្រោង​សង្គ្រោះបន្ទាន់ ដែល​នឹងត្រូវ​អនុវត្តន៍​នា​ឆ្នាំនេះ​»​។ 


 
​លោក​បាន​បន្ថែមទៀតថា ទិសដៅ ឆ្នាំ​២០២០ នឹង​បង្កើត​គណ​:​កម្ម​ការ​ឲ្យ​បាន ២​ម៉ឺន​នាក់  និង​សមាជិក ១០​ម៉ឺន​នាក់ ហើយ​សមាជិក​គ្រប់​លក្ខខណ្ឌ ដែល​មរណភាព​នឹង​ទ​ទួ​បាន​មូលនិធិ​៨០% ឬ​ស្មើនឹង​៨០​លាន​រៀល និង​គណៈកម្មការ​ស្មើនឹង​២៤០​លាន​រៀល​។ គណៈកម្មការ​រាជធានី​ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ ឃុំ​សង្កាត់ រហូតដល់​ភូមិ អាច​ស្នើ​បើកប្រាក់​សន្សំ​បាន ទៅតាម​គោល​ការ ហើយ​សមាគម នឹង​ខិតខំ​ប្រឹង​បង្កើត​គម្រោង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន ដល់​បងប្អូន​គណៈកម្មកា​រ និង​សមាជិក នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​តាម​ចក្ខុវិស័យ​របស់​សមាគម​ផងដែរ​។ 
 
​លោក ធឹ​ម សុ​ផា ដែលជា​ប្រធានកិត្តិយស​របស់​សមាគម​បាន​មានប្រសាសន៍ថា សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ត្រឹមត្រូវ គឺ​សមាគម​នេះ ធ្វើការ​ងារ​មិន​ស្វែងរក​កម្រៃ​ជា​ឯកជន​ឡើយ ដោយ​បម្រើ​ការងារ​ប្រជាពលរដ្ឋ មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសនា​។ លោក ធឹ​ម សុ​ផា ក៏​គាំទ្រ​នូវ​ទម្រង់​គោលការណ៍ របស់​សមាគម ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ សមាគម​មូលនិធិ​ទ្រទ្រង់​សហគមន៍​កម្ពុជា មាន​បេសកកម្ម ធំៗ​ចំនួន​៤ គឺ ១.​លើកទឹកចិត្ត​គណៈកម្មការ​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខ័​ណ្ឌ ឃុំ​សង្កាត់​រហូតដល់​ភូមិ​។ ២.​បញ្ជូន​គ្រូ​ជំនាញ​បើក​វគ្គ​បណ្តុះបណ្តាល ដល់​គណៈកម្មការ​រាជធានី​ខេត្ត ឲ្យ​មាន​គ្រូ​បង្គោល ដើម្បី​ចេះ​ធ្វើ​បទ​បង្ហាញ​បន្ត​។ ៣.​ពង្រឹង​ការងាររដ្ឋបាល និង​គណនេយ្យ​ឲ្យ​បានល្អ តាម​គណនេយ្យភាព សុច​រឹត​ភាព និង​មាន​តម្លាភាព ក្នុង​ការផ្ដល់សេវា​មូលនិធិ ឲ្យ​បាន​ទាន់ពេលវេលា​។ ៤.​ជំរុញ​ការបង្កើត​គណៈកម្មការ​ឲ្យ​ដល់​គោលដៅ ក្នុង​ឆ្នាំ​២០២០​នេះ​៕



















(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com