ជាតិ
សង្គមជាតិ
គណៈកម្មការ​ការពារ​ព្រៃឈើ​៖ បើ​មាន​បទល្មើស​ព្រៃឈើ ត្រូវតែ​បង្ក្រាប ដោយ​មិន​អល់អែក​ឡើយ​
07, Mar 2020 , 7:29 pm        
រូបភាព
សមត្ថកិច្ចកំពុងចុះពិនិត្យ វត្ថុតាងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ (រូបភាពីរដ្ឋបាលព្រៃឈើ)
សមត្ថកិច្ចកំពុងចុះពិនិត្យ វត្ថុតាងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ (រូបភាពីរដ្ឋបាលព្រៃឈើ)
​ភ្នំពេញ​៖ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បកស្រាយ​ប្រាប់​សាធារណជន​ថា ក្រុមការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គឺ​អនុវត្ត​តួនាទី ភារកិច្ច​ទៅតាម​ច្បាប់ បើ​មាន​បទល្មើស​ត្រូវតែ​បង្ក្រាប មិន​អល់អែក​ឡើយ​។


 
​ការបកស្រាយ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​ប​ង្រា​ប​បទល្មើស​ធនធានធម្មជាតិ ធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ខ្លួន ដែល​ចេញ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ក្រោយ​សង្កេតឃើញ​នៅលើ​បណ្ដាញ​ព័ត៌មាន​សង្គម មានការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដដែលៗ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​តំបន់​កន្ទុយ​នាគ ស្ថិតនៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ស្រុក​តា​វែង ខេត្តរតនគិរី​។ 
 
​មាន​ព័ត៌មាន​មួយ​បាន​ចុះផ្សាយ ថា​រកឃើញ​ឈើ​ល្មើសច្បាប់​ជាង​១៨០០​កំណាត់ ស្មើនឹង​រាប់ពាន់​ម៉ែត្រគូប​នៅ​តំបន់​កន្ទុយ​នាគ ដោយសារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អល់អែក​អនុវត្ត​ច្បាប់​។  
 
​អ្នកនាំពាក្យ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស បាន​ចុះ​ដល់​តំបន់​កន្ទុយ​នាគ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ អ្នកនាំពាក្យ​បន្តថា ការចុះ​បង្ក្រាប​នេះ គឺ​បាន​ចាប់យក​ឈើ​ល្មើសច្បាប់​ជាង​២០០០​កំណាត់ ក្នុងនោះ​ឆេះ​ជាង​១៨០​កំណាត់​។ អ្នកនាំពាក្យ បន្ថែមថា ឈើ​ដែល​ចាប់បាន​ទាំងនោះ ក្រុមការងារ​បានប្រគល់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ជា​អ្នកគ្រប់គ្រង និង​ដោះស្រាយ​សំណុំរឿង​តាម​នីតិវិធី​។ 
 
​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ខាងលើ អះអាងថា អនុផល​ព្រៃឈើ​ដែលជា​វត្ថុតាង​នៃ​បទល្មើស គឺ​សម្រាប់​ដាក់​ឲ្យ​ដេញថ្លៃ ឬ​ពិគ្រោះ​ថ្លៃ ជា​បន្តបន្ទាប់ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​។ ជាក់ស្ដែង មាន​ឈើ​ជាង​៧,៣​លាន​ម៉ែត្រត្រីគុណ នៅ​ខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ត្រូវបាន​ដេញថ្លៃ​រួចរាល់​៕

Tag:
 បទល្មើស​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com