ជាតិ
រូបសំណាកយាយយ៉ាត ចេតិយបុរាណ និងត្បូង ជានិមិត្តសញ្ញាខេត្តប៉ៃលិន និមិត្តសញ្ញាខេត្តប៉ៃលិន
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាខេត្តប៉ៃលិន ដែលមានរូបសំណាកលោកយាយយ៉ាត ចេតិយបុរាណ និងត្បូង ជានិមិត្តសញ្ញាផ្លូវការ សម្រាប់ប្រើប្រាស់លើក្បាលលិខិត ឯកសារ កន្លែងការងារ និងពិធីការនានារបស់រដ្ឋបាលខេត្ត។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ បានចុះនៅថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២០ថា និមិត្តសញ្ញាខេត្តប៉ៃលិនមានរាងមូល វ័ណ្ណមូលពីរហ៊ុមព័ទ្ធ រូបត្បូង រូបភ្នំ រូបចេតិយបុរាណ រូបសំណាកលោកយាយយ៉ាត រូបទម្រស្ពឺកងចក្រ និងកួរស្រូវចងដោយក្បាច់ផ្ការំដួល រួមមានផ្ទៃពណ៌ខៀវខ្លី។
វ័ណ្ណមូលពីរហ៊ុមព័ទ្ធ តំណាងភាពត្រជាក់ត្រជុំ សម្បូររុងរឿង ក្នុងព្រំដែននៃដែនដីរដ្ឋបាលខេត្តប៉ៃលិន។ រូបភេទ្រត្បូង តំណាងឲ្យប្រវត្តិនៃការកកើតនៃឈ្មោះប៉ៃលិន ដែលក្លាយមកពីពាក្យ ភេលេន ជាភាសានិយាយនៃជនជាតិកូឡារស់នៅក្នុងតំបន់នេះ តាំងពីយូរលង់ណាស់មកហើយ។ រូបភ្នំ រួមមាន ភ្នំខៀវ ភ្នំយ៉ាត និងត្បូង តំណាងឱ្យធនធានធម្មជាតិ រ៉ែ ត្បូង ព្រៃឈើ និងសត្វចតុប្បាទ ដែលជាធនធានដ៏សំខាន់ក្នុងខេត្តប៉ៃលិន។ រូបចេតិយបុរាណ និងសំណាកលោកយាយយ៉ាត អមដោយសត្វក្ងោកមួយគូ តំណាងឱ្យការរស់នៅដោយក្ដីសប្បាយរីករាយ និងការគោរពប្រពៃណី វប្បធម៌រូបិយ និងអរូបិយ អរិយធម៌ដ៏ចំណាសរបស់ខេត្ត។ ចំណែករូបទម្រស្ពឺកងចក្រ និងកួរស្រូវចងដោយក្បាច់ផ្ការំដួល តំណាងឱ្យមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរបស់ខេត្ត លើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសហគ្រាស។ រីឯ រូបដែលមានផ្ទៃពណ៌ខៀវខ្ចី តំណាងឱ្យភាពអំណោយផលនៃធម្មជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com