COVID-19៖ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពន្យារ​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ ដែល​ព្យួរការងារ​
COVID-19
ជាតិ
COVID-19៖ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពន្យារ​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ ដែល​ព្យួរការងារ​
09, Mar 2020 , 10:12 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ពន្យារ​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ​រោងចក្រ ដែល​ព្យួរការងារ ដោយសារ​រោងចក្រ​បិទទ្វារ​បណ្ដោះអាសន្ន នៅ​គ្រា​ដែល​ចិន​ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​ធំ កំពុង​ប្រយុទ្ធប្រឆាំង​បញ្ហា​វីរុស COVID-19​។ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​



​ពី​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​ផ្លូវជាតិ​លេខ​៥៥ នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋ​ករ​ទឹក​កម្ពុជា អនុញ្ញាតឱ្យ​កម្មករ​រោងចក្រ​ទាំងអស់ អាច​ជំពាក់​ថ្លៃ​ទឹក-​ភ្លើង​សិន​។​
​សម្រាប់​ប្រមុខ​រដ្ឋាភិបាល ការអនុគ្រោះ​ទាំងនេះ នឹង​ជួយ​សម្រួល​ និង​យោគយល់​ដល់​ជីវភាព​លំបាក​របស់​ក​ម្មករ​នៅក្នុង​អំឡុង​គ្មាន​ការងារ​ធ្វើ​។ បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ក៏​ហាម​ថៅកែ​រោងចក្រ​ទាំងអស់ មិនត្រូវ​លុបចោល​កិច្ចសន្យាការងារ​កម្មក​រ នៅពេលដែល​ព្យួរការងារ​ពួកគេ​នោះទេ​៕


Tag:
 ​ហ៊ុន សែន​
  ហិរញ្ញវត្ថុ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com