អត្ថបទពាណិជ្ជកម្ម
លី​ប្រា ក្រុមហ៊ុន​សន្តិសុខ​ជាទី​ទុកចិត្ត សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់រូប​
10, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន លី​ប្រា ជា​ក្រុមហ៊ុន​រក្សា​សន្តិសុខ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ផ្តល់​សេវាកម្ម​សម្បូរបែប មាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ជូន​ដល់​អតិថិជន​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​នេះ​៖
 
 
​ក្រុមហ៊ុន​លី​ប្រា បានផ្តល់​សេវាកម្ម​ទៅតាម​ស្តង់ដា​ត្រឹមត្រូវ ជួន​ដល់​អតិថិជន ហើយ​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប​តាំងពី​ឆ្នាំ​២០១៣​មក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ក្រុមហ៊ុន លី​ប្រា បាន​បណ្តុះបណ្តាល និង​ផ្តល់ឱកាស​ការងារ​ជាច្រើន ដល់​អ្នក​ដែល​គ្មាន​ការងារ ឬ​ជំនាញ​ច្បាស់លាស់ និង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​រើសអើង​ចំពោះ​ការងារ​ជា​សន្តិសុខ​។ 
 
​លោក លឹម ចាន់​ថេត នាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន​លី​ប្រា បាន​ថ្លែងថា​៖«​គ្រប់​បុគ្គលិក​របស់​ក្រុមហ៊ុន​លី​ប្រា មានការ​ជ្រើសរើស វាយតម្លៃ ទទួល​ការហ្វឹកហាត់​បាន​ត្រឹមត្រូវ មុន​បញ្ជូន​ទៅកាន់​ទីតាំង​របស់​អតិថិជន​។ លើសពីនេះ លី​ប្រា មាន​មន្ត្រី​ត្រួតពិនិត្យ​ទៀងទាត់​លើ​សេវាកម្ម ២៤​ម៉ោង លើ​២៤ ម៉ោង​។ អ្វីដែល​ពិសេស​នោះ ក្រុមហ៊ុន​រក្សា​សន្តិ​សុខលី​ប្រា មាន​ក្រុម​អន្តរាគមន៍ និង​ដោះស្រាយ​ទាន់ពេលវេលា នៅតាម​គោលដៅ​របស់​អតិថិជន​ដែល​ជួប​បញ្ហា​»​។​


 
​សូមជម្រាបថា ក្រុមហ៊ុន លី​ប្រា មាន​សេវាកម្ម​ជាច្រើន​សម្រាប់​ផ្តល់​ជួន​អតិថិជន មានដូចជា VIP Protection, Consultant, មាន​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​, ISS ដែលជា​ប្រព័ន្ធ​ប្រឆាំង ចោរ​គាស់ និង​ទប់ស្កាត់​អគ្គិភ័យ មាន​CMS Monitoring, Smart Parking System, Access Control System និង​AI Technology ។​
 
​តាមរយៈ​សេវាកម្ម​ដ៏​សម្បូរបែប​របស់ខ្លួន និង​កិច្ចខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រក្សា​សុខ​សុវត្ថិភាព​ជូន​សា្ថ​ប័ន​ដៃគូ​សហការ​របស់ខ្លួន​ទូទាំងប្រទេស​ក្នុង​រយៈពេល​កន្លងមក បានធ្វើ​ឲ្យ​ក្រុមហ៊ុន លី​ប្រា ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ ទាំង​ផ្នែក​សេវាកម្ម និង​បច្ចេកវិទ្យា​។ ជាពិសេស ក្រុមហ៊ុន ទទួលបាន​សមិទ្ធផល​ជាច្រើន​ពី​ការប្រឹងប្រែង​កន្លងមក​ដែរ ដូចជា​វិញ្ញាបនបត្រ​ទទួលស្គាល់​នូវ​សេវាកម្ម​ជា​លក្ខណៈ​ស្តង់ដា​(ISO) ទទួលបាន​ពានរង្វាន់​ពី CEO Muster Club និង​ទទួលបាន​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ជា​បន្តបន្ទាប់​៕



© រក្សាសិទ្ធិដោយ thmeythmey.com