អត្ថបទពាណិជ្ជកម្ម
លោក ជា សុផារ៉ា​៖«​គម្រោង​លំនៅដ្ឋាន​កំណប់​ឋានសួគ៌ ជួយ​ឲ្យ​តំបន់​ទេសចរណ៍​ភ្នំ​បូកគោ​កាន់តែ​ទាក់ទាញ​»
10, Mar 2020 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
គម្រោង​លំនៅដ្ឋាន​កំណប់​ឋានសួគ៌​នៅលើ​ភ្នំ​បូកគោ​នេះ គឺមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដោយ​គម្រោង​នេះ អាច​ចាត់ទុកថា​ជា​គម្រោង​មួយ ជួយ​កែលំអ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នាំមក​នូវ​ចំណូល​ជូន​ជាតិ​កាន់តែច្រើន​បានមកពី​វិស័យ​ទេ​ចរណ៍​។ នេះ​ជាការ​លើកឡើង​របស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ គម្រោង​លំនៅដ្ឋាន កំណប់​ឋាន​សួ​គ៍រ​បស់​ក្រុមហ៊ុន សុខា អូ​តែ​ល នៅលើ​ភ្នំ​បូកគោ ខេត្តកំពត​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា នៅពេលដែល​តំបន់​ប្រវត្តិសាស្ត្រ​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន មាន​ផ្សារ មាន​មន្ទីរពេទ្យ និង​សាលារៀន អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ក៏មាន​ទំនុកចិត្ត ក្នុងការ​មក​ស្នាក់នៅ​សម្រាក​កម្សាន្ត​នៅទីនេះ​ដែរ​។​
 
​នៅក្នុង​ឱកាស​នេះដែរ លោក ជា សុផារ៉ា បាន​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សិក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ឡើងមក​កាន់​តំបន់​ទេសចរណ៍​មួយ​នេះ​ផងដែរ​។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​លើ​សំណង់​លំនៅដ្ឋាន ទាំង​ជាតិ និង​អន្តរជាតិ ជួយ​ចូលរួមចំណែក​បោះទុន​វិនិយោគ​នៅលើ​កំពូលភ្នំ​បូកគោ ទៅតាម​លទ្ធភាព​ដែល​អាចទៅរួច ដើម្បី​កែប្រែ​តំបន់​ទេសចរណ៍​នេះ ទៅជា​តំបន់​ទេសចរណ៍​ទាក់ទាញ​បន្ថែមទៀត​។​


 
​លោក ជាវ តាវ អភិបាល​ខេត្តកំពត លើកឡើងថា រដ្ឋបាល​ខេត្តកំពត សាទរ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​វិនិយោគ​អភិវឌ្ឍ​លំនៅដ្ឋាន លើ​កំពូលភ្នំ​បូកគោ ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន សុខា អូ​តែ​ល ក្រោម​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​អភិវឌ្ឍ​លំ​ដ្ឋា​ន​នេះ មិន​តែ​ប្រែក្លាយ​តំបន់​ទេសចរណ៍​មួយ​នេះ ក្លាយជា​ទីប្រជុំជន​ដែលមាន​ប្រជាជន​រស់នៅ​មូល​មី​នោះទេ វា​ថែមទាំង​បានផ្តល់​ការងារ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន ដែលជា​ការចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ​។​
 
​លោកស្រី សុខ ចន្ថា អនុប្រធាន​ក្រុម​ហ៊​ន​សុខាអូតែល បញ្ជាក់ថា គម្រោង​លំនៅដ្ឋាន​កំណប់​ឋានសួគ៌ នៅលើ​ភ្នំ​បូកគោ គឺមាន​៤​ទីតាំង ទីតាំង​ទី​១-​បុរី​មរ​ត​ឋានសួគ៌ ភូមិគ្រឹះ​បេតុង​កម្ពស់​២​ជាន់ មាន​ចំនួន​១៣៩១​ខ្នង លើ​ផ្ទៃដី​ទំហំ​១៦​ម៉ែត្រ គុណ​នឹង​២២​ម៉ែត្រ​។ ទីតាំង​ទី​២-​បុរី​អម្រឹត​ឋានសួគ៌ ផ្ទះល្វែង​កម្ពស់​៣​ជាន់ មាន​៤២៤០​ល្វែង មាន​ផ្ទៃដី​ទំហំ​៥​ម៉ែត្រ គុណ​នឹង​២១​ម៉ែត្រ ក្នុងនោះ​មាន​ផ្សារ មន្ទីរពេទ្យ និង​សាលារៀន​។ ទីតាំង​៣-​ក្រោ​ន​អ៊ី​ស្តេត ភូមិគ្រឹះ​កម្ពស់​៣​ជាន់ មាន ៥,៥៨៥​ខ្នង លើ​ផ្ទៃដី​ដី​ទំហំ ១០​ម៉ែត្រ គុណ​នឹង​១៨​ម៉ែត្រ ផ្ទះល្វែង​កម្ពស់​៣​ជាន់ ១៥៩៥២​ល្វែង មាន​ផ្ទៃដី​ទំហំ ៦ ម៉ែត្រ គុណ​នឹង​១៤​ម៉ែត្រ និង​ទី​តាំងទី​៤ បុរី ម៉ោ​ន ស៊ី​វី​យូ សាងសង់​ភូមិគ្រឹះ មាន​កម្ពស់​៣​ជាន់ ចំនួន​៦៣៧​ខ្នង ក្នុងនោះ ភូមិគ្រឹះ​ប្រភេទ​-​ក ចំនួន​៣៦​ខ្នង​ទំហំ​ផ្ទៃដី​៣៥ គុណ​និង​២៥​ម៉ែត្រ និង​ភូមិគ្រឹះ​ប្រភេទ​-​ខ ៦០១​ខ្នង​មាន​ផ្ទៃដី​២០​គុណ​នឹង​២៥​ម៉ែត្រ​។​
 
​សូមបញ្ជាក់ថា អនុលោម​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ប្លង់គោល ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ក្រុមហ៊ុន បានរៀបចំ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅលើ​ភ្នំ​បូកគោ ដោយ​ពុះ​បំបែក​ដី​ជា​ឡូត៍​តូចៗ មាន​ដីឡូត៍ សម្រាប់​សាងសង់​ផ្ទះល្វែង សម្រាប់​សាងសង់​ភូមិគ្រឹះ និង​សម្រាប់​សាងសង់​អគារ​ពាណិជ្ជកម្ម ជាដើម ដែល​បច្ចុប្បន្ន​បាន​ជួល​បន្ត​ដីឡូត៍​ទាំងនោះ អស់​ចំនួន​ប្រមាណ ៥,២០០ ឡូត៍ ទៅ​ឲ្យ​អតិថិជន​ប្រមាណ ១,៦០០ នាក់​ហើយ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com