ជាតិ
ថ្ងៃទី​១០-១៦​មីនា ខេត្ត​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​ពី​៣៧-៣៩​អង្សា ក្តៅ​ជាង​តំបន់​ផ្សេង​
10, Mar 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ធាតុអាកាស​ក្តៅ​នៅពេល​ថ្ងៃនេះ គឺ​ដោយសារ​កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​កំពុង​គ្របដណ្ដប់​លើ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តី​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព​អាកាសធាតុ ពីថ្ងៃ​ទី​១០-១៦​មីនា​។


 
​ប្រភព​ដដែល​បញ្ជាក់ថា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា ពី​២៦-២៨ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ពី​៣៧-៣៩​អង្សា​សេ​។ ហើយ​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​កណ្ដាល នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ 
 
​ដោយឡែក​នៅ​ថ្ងៃទី​១៤-១៦ មីនា ផ្នែក​មួយចំនួន នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​សៀមរាប នឹង​អាចមាន​ភ្លៀង​ធ្លាក់ ពី​តិច ទៅ​មធ្យម​។ ចំណែក​ពីថ្ងៃ​ទី​១០-១៦ មីនា បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា ពី​២៦-២៨ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ពី​៣៤-៣៦​អង្សា​សេ​។ រីឯ​ខេត្ត​ជាប់មាត់​សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី​២៦-២៨ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ពី​៣៥-៣៧​អង្សា​សេ ហើយពី​ថ្ងៃទី​១១-១៦​មីនា នឹង​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​។ 
 
​ទន្ទឹមនឹងនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ឱ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ថែរក្សា​សុខភាព ខណៈដែល​ធាតុអាកាស​ក្ដៅ​នៅពេល​ថ្ងៃ​៕ 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com