COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោកស្រី Nadine Dorries ឆ្លង COVID-19
× លោកស្រី Nadine Dorries រដ្ឋមន្ត្រីសុខាភិបាល និងជាសមាជិកសភាអង់គ្លេស មានលទ្ធផលតេស្តវិជ្ជមាននៃកូរ៉ូណាវីរុស (COVID-19)។ បើតាម The Guardian លោកស្រី Dorries ជាសមាជិកសភាដំបូងដែលមាន COVID-19 ក្រោយករណីព្រួយបារម្ភពីការរាលដាលនៅ Westminster និងព្រឹត្តិការណ៍នៅ Downing Street ដែលគាត់បានទៅចូលរួម។
តាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន លោកស្រី Dorries មានជំនឿថា ខ្លួននឹងឆ្លងផុតឧបសគ្គមួយនេះ ប៉ុន្តែគាត់កំពុងព្រួយបារម្ភពី ម្តាយអាយុ៨៤ឆ្នាំរបស់ខ្លួន ដែលបានក្អក ហើយនឹងត្រូវធ្វើតេស្តរក COVID-19 ផងដែរ។
ចក្រភពអង់គ្លេស មានអ្នកឆ្លងជាង៣៨០ករណី ក្នុងនោះស្លាប់៦នាក់ និងសះស្បើយជិត២០នាក់។ ក្រៅពីអង់គ្លេស អៀរឡង់ខាងជើង ស្កុតឡែន និងវេលស៍ តំបន់ដែនកោះដែលស្ថិតក្រោមចក្រភពអង់គ្លេស ដូចជា ហ្ស៊ីប្រាល់តា, Guernsey និង Jersey ក៏មានករណីឆ្លងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com