COVID-19
អន្តរជាតិ
សន្និសីទ​មួយ​នៅ​អាមេរិក​ស្តីពី COVID-19 ត្រូវ​លុបចោល​ដោយសារ COVID-19
12, Mar 2020 , 7:39 pm        
រូបភាព
រូបភាព៖ Bloomberg
រូបភាព៖ Bloomberg
​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ (CFR) បាន​លុបចោល​កិច្ចប្រជុំតុមូល​ស្តីពី «​ការធ្វើ​ជំនួញ​ក្នុង​បរិបទ​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​» ដែល​គ្រោង​នឹង​បង្កើតឡើង​នា​ថ្ងៃទី​១៣ ខែមីនា​។ ការលុបចោល​នេះ ធ្វើឡើង​បន្ទាប់ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) កំពុងតែ​រីកសាយ​ភាយ​នៅ​អាមេរិក​។


​ករណី COVID-19 នៅ​អាមេរិក បាន​កើន​ឡើងជា​លំដាប់​។ មួយរយៈ​ចុងក្រោយ​នេះ អាមេរិក​បាន​រកឃើញ​ករណី​COVID-19 ថ្មី យ៉ាងហោចណាស់ ១០០​ករណី​។ គិត​ត្រឹម​ថ្ងៃទី​១១ ខែមីនា អាមេរិក​មាន​ករណី​COVID-19 សរុប​ជាង​១​ពាន់​ករណី ស្លាប់​៣៨​ករណី និង​ជាសះស្បើយ ៩​ករណី​។ 
 
​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​បែបនេះ កិច្ចប្រជុំ​មួយ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការធ្វើ​ជំនួញ​ក្នុង​បរិបទ​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​» ត្រូវបាន​លុបចោល ដោយសារតែ​ខ្លាច​មាន​ករណី​ឆ្លង​។ វេ​ប​សាយ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​បានសរសេរថា ក្នុង​បរិបទ​រីកសាយ​ភាយ​COVID-19 បែបនេះ គ្មាន​កម្មវិធី​ណាមួយ​នឹងត្រូវ​ធ្វើឡើង​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg​។ 
 
​មិន​ត្រឹមតែ​បិទ​កិច្ចប្រជុំ​ខាងលើ​នោះទេ ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅក្នុង​ទឹកដី​អាមេរិក​មួយ​នេះ ក៏បាន​រំសាយ​កម្មវិធី​ផ្សេងទៀត​ផងដែរ ដែល​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​៣ ខែមីនា ដល់​ថ្ងៃទី​៣ ខែមេសា នៅ​ញូវយ៉ក វ៉ាស៊ីនតោន និង​តំបន់​ផ្សេងទៀត​នៅ​អាមេរិក ដោយសារតែ​បារម្ភ​ពី​ករណី​ឆ្លង​ដោយសារ​COVID-19៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com