COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo សម្រេចនៅដាច់ដោយឡែកលើកោះមួយ ក្រោយមិត្តរួមក្រុមឆ្លង COVID-19
× Cristiano Ronaldo ដាក់ចត្តាឡីស័កខ្លួនឯងនៅឯផ្ទះលំហែមួយនៅតំបន់ Madeira ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីមិត្តរួមក្រុម Juventus របស់គេគឺកីឡាករ Daniele Rugani ធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19។
ខ្សែការពារ Rugani កំពុងតែដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីឆ្លងជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី។ ដោយឡែកសមាជិកក្រុម Juventus ផ្សេងទៀតដែលរួមមានទាំង Ronaldo ផងនោះក៏ត្រូវទទួលការពិនិត្យ និងដាក់ឲ្យនៅផ្សេងគ្នាផងដែរ ដ្បិតពួកបានចូលរួមប្រកួតក្របខណ្ឌ Serie A ក្នុងជំនួបដែលយកឈ្នះ Inter Milan ២-០ នោះ។
រូបភាពមួយសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់កីឡាករ Miralem Pjanic ក្រោយការប្រកួត បានបង្ហាញពីសម្មភាពរបស់ Ronaldo និង Rugani អបអរជ័យជម្នះដោយភាពស្និទ្ធស្នាលជាមួយមិត្តរួមក្រុមដទៃទៀត។
បន្ទាប់ពីករណីនេះកើតឡើង Ronaldo ខ្សែប្រយុទ្ធឆ្នើម វ័យ៣៥ឆ្នាំ បានធ្វើដំណើរទៅកាន់ផ្ទះលំហែនៅស្រុកកំណើតរបស់ខ្លួននៅឯកោះមួយក្នុងតំបន់ Madeira ជាទីកន្លែងដែលរូបគេជ្រើសរើសដើម្បីបង្ខាំងខ្លួនបណ្តោះអាសន្ន ខណៈសង្ស័យថាអាចនឹងឆ្លង COVID-19។
ករណីនេះបានកើតឡើងលើសមាជិកក្រុម Juventus ប៉ុន្តែវានឹងមិនធ្វើឲ្យប៉ះពាល់ដល់ក្រុមរហស្សនាមសេះបង្កង់ឡើយ ដ្បិតការប្រកួតក្របខណ្ឌកំពូលអ៊ីតាលីត្រូវសម្រេចឲ្យផ្អាកជាបណ្តោះអាសន្នហើយ៕
Tag:
COVID-19
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com