COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក​ក្លិប Arsenal លោក Mikel Arteta ឆ្លង COVID-19
13, Mar 2020 , 5:51 am        
រូបភាព
ដោយ: រួបរួម
លោក Mikel Arteta គ្រូបង្វឹក​ក្លិប​បាល់ទាត់កាំភ្លើងធំ Arsenal មាន​លទ្ធផល​តេស្តវិជ្ជមាន​កូរ៉ូណា​វីរុស។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្លិប ដោយបាន​សម្រេច​បិទមជ្ឈមណ្ឌល​ហ្វឹកហាត់ London Colney។



ក្លិបបានបញ្ជាក់ថា ​បុគ្គលិកទាំងអស់ដែលធ្លាប់ជួបលោក Arteta នា​រយៈពេល​ចុងក្រោយ ត្រូវស្ថិតនៅ​ដាច់ដោយឡែក និងអនុវត្តតាម​គោលការណ៍​សុខាភិបាលរបស់រដ្ឋាភិបាល។ មនុស្ស​ដែលប្រឈម​ខ្លាំងនោះ មាន​អ្នកនៅ Colney ជាពិសេស​ឈុតធំ Arsenal និងបុគ្គលិកមួយចំនួននៃឈុតយុវជននៅ Hale End Academy ដែលត្រូវបាន​បិទបណ្តោះអាសន្ន​ផងដែរ។

លោក Vinai Venkatesham នាយកគ្រប់គ្រងក្លិប Arsenal បានអះអាងថា៖ «សុខភាព​របស់ក្រុមការងារយើង និងសាធារណជន​គឺជាអាទិភាព​ចម្បង។ យើងគិតដល់លោក Arteta ដែលកំពុងខក​ចិត្ត ប៉ុន្តែមានស្មារតីរឹងមាំ។ លោក Raul Sanllehi ដែលជានាយកគ្រប់គ្រង​ផ្នែក​បាល់ទាត់របស់ក្លិប បាន​បន្ថែមថា Arsenal កំពុងពិភាក្សា​ទាក់ទងនឹង​កម្មវិធី​ប្រកួតខាងមុខ​របស់ខ្លួនក្នុង Premier League ក៏ដូចជា FA Cup។

លោក Arteta បាននិយាយថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខ្ញុំបានធ្វើតេស្ត បន្ទាប់ពីមានអារម្មណ៍មិនសូវស្រួល។ ខ្ញុំ​នឹង​ចូលធ្វើការវិញនាពេលឆាប់ៗខាងមុខ នៅពេលទទួលបាន​ការអនុញ្ញាតត្រឹមត្រូវ»៕

© រក្សាសិទ្ធិដោយ thmeythmey.com